ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន



កណ្ដាល ៖ មនុស្ស​ប្រុស​ស្រី​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​ ខណៈ​អ្នក​ទាំង​២​រូប​នេះ​រក្សាទុក​គ្រឿងញៀន ដើម្បី​ជួញដូរ​ដោយ​ខុសច្បាប់។

ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី០៦ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២២​និង​៣០​នាទី ចំណុច​ភូមិ​ព្រែក​អំបិល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មាន​ចំនួន​០២​នាក់​ ដែល​ឃាត់ខ្លួន ១-ឈ្មោះ ងួន នរ​វិសុទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្តាល។ ២-ឈ្មោះ ភ័​ណ្ត សុផាន់​ម៉ៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​ថ្មី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​ចាប់​យក​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ និង​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​MSX ពណ៌​ខ្មៅ (​បិទ​ស្គុត​ពណ៌​ស្លែ​) ពាក់​ស្លាក​លេខ ភ្នំពេញ​.1CE.3590 និង​ទូរស័ព្ទ​២​គ្រឿង (​អិន​ចុច​ពិល​) ។​

លោក​ សេង ​សុជាតិ​ អធិការ​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃកើតហេតុ កម្លាំង​អន្តរាគមន៍​ស្រុក បាន​ល្បាត​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រួច​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ធំ រួច​យើង​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ រួម​ទាំង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​៕