ដូន​ចាស់​អាយុ​១១៦​ឆ្នាំ​កំពុង​រស់នៅ​ជាមួយ​កូន​ពៅ​អាយុ​ជាង​៧០​ឆ្នាំ​ ទទួល​បាន​អំណោយ​ពី​ក្រុម​ការងារ​ជា​បន្តបន្ទាប់

ដូន​ចាស់​អាយុ​១១៦​ឆ្នាំ​កំពុង​រស់នៅ​ជាមួយ​កូន​ពៅ​អាយុ​ជាង​៧០​ឆ្នាំ​ ទទួល​បាន​អំណោយ​ពី​ក្រុម​ការងារ​ជា​បន្តបន្ទាប់

កំពង់ស្ពឺ​ ៖​ ដូច​ចាស់​អាយុ​១១៦​ឆ្នាំ ​ដែល​កំពុងតែ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​ជាមួយ​កូន​ប្រុស​ពៅ​អាយុ ៧៤​ឆ្នាំ និង​កូនប្រសា​​អាយុ​៧២​ឆ្នាំ​នោះ ​ទទួល​បាន​​​ជំនួយ​សង្គ្រោះ​ជា​បន្តបន្ទាប់ ពី​សប្បុរសជន និង​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ជីវភាព រស់នៅ​ប្រចាំថ្ងៃ។

លោកយាយ ប៉ែន រី អាយុ ១១៦​ឆ្នាំ ដែល​​កើត​​ នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​កក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នា​​​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ ឆ្នាំ​១៩០០ ​​បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​ភូមិ​ជ័យ​ថ្មី ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នេះ​បើ​តាម​តាម​សំបុត្រកំណើត​ ដែល​ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន។ សព្វថ្ងៃ​នេះ​ដូន​ចាស់​មាន​សុខភាព​រឹងមាំ កាន់​ឈើច្រត់​ដើរ​បាន​ធម្មតា​ កំពុង​រស់នៅ​ជា​កូនប្រុស​ពៅ​មានឈ្មោះ​ស៊ឹម សឿន អាយុ ៧៤​ឆ្នាំ និង​កូនប្រសា​ អាយុ ៧១​ឆ្នាំ។ ចំណែក​កូន​ចំនួន​០២​នាក់​ទៀត​ បាន​ស្លាប់​អស់​ទៅ​ហើយ​ ដោយសា​ជរា​ក្នុង​អាយុ​ជាង​៨០​ឆ្នាំ​ក្នុង​ម្នាក់ៗ។

លោកតា ស៊ឹម សឿន ពេល​ដែល​ក្រុមការងារ​មនុស្សធម៌ នាំ​យក​គ្រឿងឧបភោគបរិភោគ ​​ផ្ដល់​ជូន​តាមរយៈ​ក្រុមការងារ ចលនា​យុវជន ១៥៧ និង​ក្រុម​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ថា ម្តាយ​របស់​គាត់​មាន​​កូន​ទាំងអស់​ចំនួន ៤​នាក់ ស្លាប់​ដោយ​ចាស់ជរា ២​នាក់ ប្រមាណ​ជា ៤​ឆ្នាំមុន សល់ ២​នាក់ ក៏​ចាស់ៗ​អស់ហើយ​ដែរ។ លោកតា​ស៊ឹម សឿន ​បន្ត​ថា ​សព្វថ្ងៃ​នេះ​ម្ដាយ​របស់​គាត់​មាន​វ័យ ១១៦​ឆ្នាំ ទៅ​ហើយ​នោះ​ តែងតែ​មាន​ជំងឺ ព្យាធិ​ចូល​មក​បៀតបៀន​ជា​ញឹកញាប់ ត្រូវឲ្យ​គ្រូពេទ្យ​ដាក់​សេរ៉ូម និង​ចាក់​ថ្នាំ។ ចំពោះ​ការ​​​ព្យាបាល​ជំងឺ​មនុស្ស​ចាស់​បែបនេះ គឺ​មាន​ការ​ចំណាយ​ច្រើន ព្រមទាំង​ត្រូវការ​ថែទាំ​ជាប្រចាំ។

លោកតា​ត្រូវជា​កូន​របស់​ដូច​ចាស់​អាយុ ១១៦​ឆ្នាំ​នោះ​បាន​បន្ត​ថា ម្តាយ​របស់​គាត់​ពិត​ថា អាយុ​ច្រើន​មែន តែ​អាច​កាន់​ឈើ​ច្រត់​ដើរ​ជុំវិញ​បរិវេណ​ផ្ទះ​បាន ហើយ​ជីវភាព​ក៏​ខ្សត់ខ្សោយ ពុំ​សូវ​មាន​សប្បុរស ជន​មក​ជួយ​ដូច​មុន​ៗ​ទេ។ ដោយ​មើល​ឃើញ​ភាព​លំបាក​របស់​ក្រុម​គ្រួសារ​លោកយាយ​ តាមរយៈ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ក្រុម​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ក្រុម​យុវជន​ចលនា ១៥៧ ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​ភ្នំស្រួច និង​សប្បុរសជន​នានា បាន​បន្ត​នាំ​យក​អំណោយ​មាន​ដូចជា អង្ករ ,​ទឹកដោះគោ ,​ត្រីខ ,​មី ,​ថ្នាំសង្កូវ , និង​គ្រឿងឧបភោគបរិភោគ ​​មួយ​ចំនួន​ទៀត ផ្ដល់​ជូន​លោកយាយ​ ដែល​កំពុង​រស់នៅ​ជាមួយ​កូនពៅ និង​កូនប្រសា​​ចាស់ ដើម្បី​ជា​ការ​ជួយ​ដោះស្រាយ​បញ្ហា​លំបាក ក្នុង​ជីវភាព​រស់​ផង​ដែរ។

អាជ្ញាធរ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ថា លោក​យាយ ប៉ែន រី មាន​អាយុ ១១៦​ឆ្នាំ​នោះ អាជ្ញាធរ និង​ក្រុមការងារ​បាន​យក​យកចិត្តទុកដាក់ ចុះ​សាកសួរ​សុខ​ទុក្ខ​ជា​ញឹកញាប់​ តាមរយៈ​ក្រុមការងារ​គណបក្ស​ប្រជាជន សប្បុរសជន​ជិត​ឆ្ងាយ​ បាន​ផ្ដល់​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​អាជ្ញាធរ​ក៏បាន​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​គ្រប់​ទីកន្លែង ដើម្បី​ជួយ​ដល់​ដល់​ក្រុម​គ្រួសារ​លោកយាយ​ដែល​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក និង​ចាស់ជរា​ទាំង​ម្តាយ​កូន​បែបនេះ៕