​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រារព្ធ​កម្មវិធី​ ​ប្រកួត​វោហារ​សព្ទ ម៉េង​លី ជេ​. គួច​ និពន្ធដោយ : ថ្មីៗ       July-07-2016, 11:58 am         108

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រារព្ធ​កម្មវិធី​ ​ប្រកួត​វោហារ​សព្ទ ម៉េង​លី ជេ​. គួច​​កម្មវិធី​ប្រកួត​វោហារ​សព្ទ ម៉េង​លី ជេ​. គួច ត្រូវបាន​បង្កើតឡើង​ដោយ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង និង​ដាក់ឱ្យ​សិស្សានុសិស្ស​ចូលរួម​ប្រកួតប្រជែង កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដែលមាន​ការអញ្ជើញ​ចូលរួម យ៉ាងច្រើន​កុះករ​ពី​សំណាក់​សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​ភ្ញៀវកិត្តិយស​សរុប​ចំនួន 708​នាក់​។​

​មតិ​សំណេះសំណាល​ក្នុង​កម្មវិធី​នាពេលនោះ លោក កែវ ឡង់ឌី អគ្គនាយក​អប់រំ នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​ថែ្ល​ង​ឱ្យដឹងថា កម្មវិធី​ប្រកួត​វោហារ​សព្ទ ជា​កម្មវិធី​អប់រំ​មួយទៀត ដែល​វិទ្យាស្ថាន បា​នប​ងើ្ក​ត​ឡើង​ប​នែ្ថ​ម​លើ​កម្មវិធី​អប់រំ​ជាច្រើន ដើម្បី​ដាក់ឱ្យ​សិស្សានុសិស្ស​ចុះឈ្មោះ​ធ្វើការ​ប្រកួតប្រជែង សមត្ថភាព​។ ការចូលរួម​ក្នុង​កម្មវិធី​នេះ​ធើ្វ​ឱ្យ​សិស្សានុសិស្ស​អភិវឌ្ឍ​ចំណេះដឹង​កាន់តែ​ពូកែ​ជាង​មុន ក្លាហាន​ជាង​មុន តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ការអាន ការសរសេរ ដើម្បី​ឡើង​ធ្វើ​បទ​បង្ហាញ​បញ្ចេញ​វោហារ​សព្ទ​។ ដើម្បីឱ្យ​សិស្ស​មានគុណ​ភាព វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ផ្តោត​សំខាន់​ទៅលើ​ការ​ជម្រុញ​ទឹកចិត្ត​សិស្ស​ឱ្យ និយាយ​ភាសា​អង់គ្លេស​ឱ្យបាន​ច្រើន​ទាំង​ក្នុង​សាលា និង​ក្រៅ​សាលា ដូច្នេះហើយ​កម្មវិធី​ប្រកួត​វោហារ​សព្ទ​នេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស​អភិវឌ្ឍ​ការនិយាយ​ភាសា​អង់គ្លេស​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរឡើង និង មានឱកាស​ទទួលបាន​អាហារូបករណ៍​ពីសា​លា​ផងដែរ​។ សិស្សានុសិស្ស វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ចំនួន 608​នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ក្នុង​ជុំទីមួយ ហើយ​ក្នុងនោះ​មានតែ​សិស្ស​ចំនួន 90​នាក់​ប៉ុណ្ណោះ ដែល​បាន​ជាប់​ទៅ​ប្រកួត​នៅ​ជុំ​ទី​2​។ ក្នុង​ជុំ​ទី​2​នេះ​ផងដែរ បេក្ខជន​ទាំង​90​នាក់ តម្រូវឱ្យ​ប្រកួត​ជម្រុះ​សល់​តែ 6​នាក់ ដើម្បី​ជ្រើសរើស​ជ័យលាភី​ចំណាត់ថ្នាក់​ពី​លេខ​1 ដល់​លេខ​3​។

​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ប្រារព្ធ​កម្មវិធី​ ​ប្រកួត​វោហារ​សព្ទ ម៉េង​លី ជេ​. គួច​ និពន្ធដោយ : ថ្មីៗ       July-07-2016,  11:58 am         108

​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ ទីបំផុត​ជ័យលាភី​ប្រកួត​វោហារ​សព្ទ​បាន​ទៅលើ​សិស្ស ចំនួន​6​នាក់ ក្នុងនោះ​ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ​ចំនួន 3​នាក់ និង​ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​មនុស្ស​ធំ ចំនួន 3​នាក់​។ សិស្សានុសិស្ស​ជ័យលាភី​រួមមាន យុវ​សិស្ស ឈឿត វណ្ណ​នី​តា កម្រិត Kid 8B យុវ​សិស្ស ឡុង ស័ក្តិ​អេ​លីហ្សា កម្រិត Kid 10C យុវ​សិស្ស ជា លីន​ដា​វីន កម្រិត Kid 12A យុវ​សិស្ស ដួង ចាន់​រតនា កម្រិត Kid 11B យុវ​សិស្ស ឡាយ មុនីនាថ កម្រិត Kid 4A និង​យុវ​សិស្ស លាភ ពេជ្រ​រង្សី  កម្រិត Kid 4A​។​

​ឆ្លើយតប​ទៅនឹង​សមិទ្ធផល​នេះ វិទ្យាស្ថាន​បានប្រគល់​ពានរង្វាន់ អាហា​រូ​ករ​ណ៍ មេដាយមាស បណ្ណ​សរសើរ និង​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ជ័យលាភី​ទាំង​6​រូប ទៅតាម​ចំណាត់​ដែល​ពួកគេ​ទទួល បាន​៕

(អត្ថបទសាលា)