អត់​ការងារ​ធ្វើ​មែន​! យក​ឆ្កែ​បោះ​ទម្លាក់​ពីលើ​អគារ​យ៉ាង​ព្រៃផ្សៃ ជាប់​ខ្នោះ​លេង (Video Inside)

ប៉ូលីសក្នុងប្រទេសឥណ្ឌា ថ្មីៗនេះ បានកំណត់អត្តសញ្ញាណបុរស២នាក់ហើយ ដែលត្រូវបានឃើញនៅវីដេអូឃ្លីបធ្វើទុក្ខទោសសត្វ ក្នុងអំពើយ៉ាងព្រៃផ្សៃមួយ ។

យោងតាមប៉ូលីស, បុរស២នាក់នោះ ដែលជានិស្សិតពេទ្យរៀននៅមហាវិទ្យាល័យឯកជនមួយកន្លែងក្នុងប្រទេសឥណ្ឌា បង្ករលកកំដៅយ៉ាងខ្លាំង ក្រោយម្នាក់ក្នុងចំណោមពួកគេ បានថតវីដេអូបុរសទី២លើកឆ្កែ១ក្បាលបោះទម្លាក់ចេញពីលើដំបូលអគារខ្ពស់មួយ ។

សត្វឆ្កែអភព្វនោះត្រូវបានលឺស្រែកយំក្នុងភាពឈឺចុកចាប់ ខណៈវាត្រូវបានឃើញកម្រើកខ្លួន ក្រោយពីវាប៉ះទង្គិតនឹងដី ។ រីឯ អ្នកខ្លះបានអះអាងថា សត្វឆ្កែនោះបានងាប់ និងខ្លះទៀតថា នៅរស់ ។

ប៉ូលីសបានកំណត់អត្តសញ្ញាណបុរសដែលបានបោះទម្លាក់ឆ្កែ គឺមានឈ្មោះថា Gowtham Sudharshan អាយុ ២៣ ឆ្នាំ ។ បុរសរូបនេះ ត្រូវបានសម្លឹងដាក់ចំកាមេរ៉ា និងញញឹម មុនពេលបោះឆ្កែចេញដំបូលអគារ ។

ប៉ូលីសនិយាយថា មិត្តរួមថ្នាក់របស់និស្សិតរូបនេះ មានឈ្មោះថា Ashish Paul អាយុ ២៣ ឆ្នាំ បានថតយកសម្មភាពដ៏រន្ធត់នេះ ហើយរូបគេសូម្បីកែវីដេអូឲ្យចលនាយឺតៗ (ស្កុប) មុនពេលបង្ហោះចូលអ៊ីនធើរណេត ។

ជាលទ្ធផល ពួកគេទាំងពីរនាក់កំពុងប្រឈមបទចោទប្រកាន់ធ្វើទុក្ខទោសសត្វដ៏ឃោរឃៅ ៕

35F992F800000578-0-image-a-47_1467732745879


Related Posts