ចំណុច​ពិសេស​ដែល​ស្ត្រីៗ​ចង់បាន នៅពេលដែល​រួមភេទ ??

ចំណុច​ពិសេស​ដែល​ស្ត្រីៗ​ចង់បាន នៅពេលដែល​រួមភេទ ??

វា​មិនមែនជា​រឿង​ដែល​ខុសឆ្គង​អ្វី​នោះទេ ដែល​ស្ត្រី​យើង​ចូលចិត្ត​រួមភេទ​ដូចជា​បុរស​ដែរនោះ ភាព​ដែល​ខុសប្លែកគ្នា​នោះ​គឺ​នៅត្រង់ថា ស្ត្រី​ចង់​ឲ្យ​បុរស​ដឹង​នូវ​អ្វី​ដេ​ល​ខ្លួន​បាន ដោយ​មិនចាំបាច់ ​និយាយប្រាប់ ត្រង់ៗ ហើយ​ភាគី​បុរស គួរតែ​ស្វែងយល់​ពី​ចំនុច​ពិសេសៗ​ទាំងនោះ​តាម ចំនុច​ខាងក្រោម​នេះ ដែល​ភាគី​ស្ត្រី​ចង់​ឲ្យ​បុរស​ប្រព្រឹត្ត​មកលើ​ខ្លួន នៅក្នុង​អំឡុង​ពេលដែល​រួមភេទ និង​ក្រោយ​ពេលដែល​ធ្វើសង្គ្រាម​កាមគុណ​នៅលើ​គ្រែ​រួចរាល់ ៖

-​ការ​ថើប : ចូរ ​ចំណាយ​ពេលវេលា​ខ្លះ ដើម្បី​ថើប​ដោយ​មនោសញ្ចេតនា​បែប​សិច ដែល​វា​មិន​ដូចជា​ការ​ថើប បែប​ធម្មតា​នោះឡើយ ដែល​អ្នក​ធ្លាប់ធ្វើ​វា​ការ​នៅ​កុមារ​នោះទេ​។ ដៃគូរ​របស់​លោកអ្នក​នឹង រំភើប​ញាប់​ញ័រ រោ​រាល​ទៅដោយ​ភ្លើងតណ្ហា នៅពេលដែល​អ្នកអនុវត្ត ដោយ​បបូរមាត់​ដ៏​ទន់ របស់​អ្នក​ទៅលើ​រូបនាង​។​

-​បបោសអង្អែល : ស្ត្រី​ត្រូវការ​ឲ្យ​បុរស​បបោសអង្អែល​បន្ថែមទៀត នៅពេលដែល​នាង​ត្រៀមខ្លួន​ឲ្យ​អ្នកបើក​យុទ្ធនា​ការវាយលុក ហើយ​ទង្វើ​នេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ឪ​កាស​ឲ្យ​នាង ឆាប់​ឈានដល់​ចំណុចកំពូល​នោះទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើ​ឲ្យ​សិច​របស់​អ្នក​កាន់តែ​ឆេះ​សន្ធោសន្ធៅ​ទៅ​ គ្មានអ្វី​ប្រៀបបាន​នោះទេ​។​

-​បង្កើន​បរិយាកាស​រ៉ូ​មែន​ទិច​ថ្មីៗ : ដូចជា​ដុត​បំភ្លឺ​ដោយ​ពន្លឺ​ភ្លើងទៀន និង​ចេះ​ប្រើ​នូវ​ភាសា​ពិ​រោះៗ អមដោយ​ការ​ថ្នាក់ថ្នម​ស្នេហា​។ ជាងនេះទៅទៀត​ការរៀបចំ​ដោយ​ការដាក់​ផ្កា​ស្រស់ ដូចជា​ផ្កាកូលាប​នៅក្នុង​បន្ទប់​ក៏​ជា​ប្រការ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មាន​ អារម្មណ៍​សិច​កាន់តែខ្លាំង​ផងដែរ​។​

-​កុំ​ឆាប់​ពេក : ប្រាកដ​ណាស់​ស្ត្រី​ត្រូវការ​ភាព​រ៉ូ​មែន​ទិច​មុន​ពេលដែល​រួមរ័ក ហើយ​នៅពេលដែល​រួមរ័ក​នាង ត្រូវការ​ភាពស្រណុកសុខស្រួល ដែល​បានមកពី​ការ​ត្រេកត្រអាល​។ តាម​ធម្មតា​បុរស​ប្រញាប់​បំពេញតម្រូវការ​ខ្លួនឯង​ពេក ហើយ​ទុក​នាង​ឲ្យ​នៅ​តែលតោល គឺ​មិនល្អ​នោះឡើយ បុរស​ត្រូវតែ​ចេះ​នូវ​វិធីសាស្ត្រ​ផ្សេងៗ ដែល​អាចធ្វើ​ឲ្យ​នា​សុខ​ស្រួល និង​សិច របស់​អ្នក​ប្រកបដោយ​ភាពរលូន ហើយ​មាន​សេច​ក្តិ​សុខ​។​

-​កុំ​ភ្លេច​បរិវេណ​ចំនុច​សំខាន់ : ជា​ចំណុច​ដ៏​ស្រើបស្រាល​បំផុត​របស់​ស្ត្រី មានន័យថា បរិវេណ​នេះ​ជា​កន្លែង​ដែលមាន​សរសៃ​ភ្ញោ​ច​អារម្មណ៍​ភេទ​ខ្លាំង​បំផុត​។ ហើយ​ជាធម្មតា​មាន​បុរស​ភាគច្រើន តែងតែ​ភ្លេច​នៅត្រង់​បរិវេណ​នោះ​គួរតែ​ចំណាយពេល​វេលា​ខ្លះ​នៅត្រង់​បរិវេណ​ នោះ ដើម្បី​ឲ្យ​បានដឹងថា ដៃគូរ​អ្នក​រីករាយ ប៉ុណ្ណា​នៅពេលដែល​លេង​នៅ​ត្រង់នោះ​អ្នកនឹង​រីករាយ​នៅពេល​ដែលមាន​សិច​ដ៏​ រោលរាល​។​

-​និយាយ​ពាក្យ​ពិ​រោះ​ជាមួយនិង​នាង : ស្ត្រី​ភាគច្រើន​តែងតែមាន​អារ​ម្ម​ណ៏​មិនសូវ​ល្អ ក្រោយ​ពេលដែល​រួមរ័ក​រួចរាល់ ដូច្នេះ​ប្រសិនបើ​អ្នក​និយាយ​ពាក្យ​ខ្លះ​ដែល​ពិ​រោះៗ ជាមួយ​នាង មានន័យថា អ្នក​កំពុងតែ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ធូរស្បើយ​ឡើងវិញ​បន្ទាប់ពី​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​នោះ​៕

ចំណុច​ពិសេស​ដែល​ស្ត្រីៗ​ចង់បាន នៅពេលដែល​រួមភេទ ??