ស្លាប់ និងរបួស៤នាក់ ខណះចុះស្តារទឹកក្នុងអាង នៅសំណង់ខុនដូរ, ខណ្ឌ៧មករា

រាជធានីភ្នំពេញ ៖ កាលវេលាម៉ោង១០កន្លះព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កម្មករសំណង់ស្លាប់ និងរបួសធ្ងន់៤នាក់ បានបញ្ជូនសង្រ្គោះនៅកាន់មន្ទីរពេទ្យកាល់ម៉ែត ខណះចុះស្តារទឹកក្នុងអាង នៅសំណង់ខុនដូរ ដែលកំពុងសាងសង់មួយកន្លែង ស្ថិតនៅចំណុចផ្លូវលេខ១១១ កែងផ្លូវ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ប្រភពបានអោយដឹងថា កម្មករសំណង់បានចុះស្តារទឹកក្នុងអាង នៅសំណង់ខុនដូរ ហើយមិនដឹងយ៉ាងម៉េច ស្រាប់តែមានអាការដួលសន្លប់រហូតដល់ស្លាប់ ឈ្មោះ សំរិត សំមន អាយុ៥០ឆ្នាំ តែម្តង ចំណែកកម្មករ៣នាក់ រងរបួសបញ្ជូនសង្រ្គោះនៅកាន់មន្ទីរពេទ្យកាល់ម៉ែត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពបន្តទៀតថា ចំពោះហេតុការណ៍ខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង១០កន្លះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែទើបបែកធ្លាយនៅរសៀលថ្ងៃនេះ ដោយសារតែនគរបាលប៉ុស្តិ៍បឹងព្រលិត បានព្យាយាមលាក់បាំងព័ត៌មានខាងលើ មិនឲ្យមានការផ្សព្វផ្សាយនោះទេមិនដឹងជាបានទទួលផលប្រយោជន៍ឬមានអាថ៍កំបាំងអ្វីទេ បានជាបិទបាំងបាំងព័ត៌មានខាងលើ៕

ស្លាប់ និងរបួស៤នាក់ ខណះចុះស្តារទឹកក្នុងអាង នៅសំណង់ខុនដូរ, ខណ្ឌ៧មករា ស្លាប់ និងរបួស៤នាក់ ខណះចុះស្តារទឹកក្នុងអាង នៅសំណង់ខុនដូរ, ខណ្ឌ៧មករា