ប៊ុត សីហា ទទួល​មួយ​ឃ្លា​ពី​លោក មាស ឫទ្ធី ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក (​មាន​វីដេអូ​)

6 Videos

ក្នុងកម្មវិធីផ្សាយផ្ទាល់នៃព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ ហង្សមាស លោក មាស ឫទ្ធី ដែលជាអ្នកអធិប្បាយ ព័ត៌មានបានផ្ដាំផ្ញើពាក្យមួយឃ្លាទៅកាន់ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ប៊ុត សីហា ដែលពាក្យមួយឃ្លានោះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញទំនាក់ទំនងសង្គម ។

P9

ប៊ុត សីហា ទទួល​មួយ​ឃ្លា​ពី​លោក មាស ឫទ្ធី ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក (​មាន​វីដេអូ​)

ពាក្យមួយឃ្លាដែលលោក មាស ឫទ្ធី និយាយទៅកាន់លោក ប៊ុត សីហា នោះគឺសុំឱ្យ «លោក ប៊ុត សីហា ត្រូវខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ទន្ទឹមនឹងបានជាប់ទៅហើយ កុំបណ្ដោយខ្លួនឱ្យគេមើលងាយអ្នកនៅ កំពង់ស្ពឺ ត្រូវប្រឹងប្រែង អត់មានអ្នកឯងមកបានជាប់ហើយធ្វើលេងសើចច្រើន ដើរពាលាអាវាសែខុសប្រក្រតី កុំឱ្យគេចោទអ្នក កំពង់ស្ពឺ» ។

ប៊ុត សីហា ទទួល​មួយ​ឃ្លា​ពី​លោក មាស ឫទ្ធី ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក (​មាន​វីដេអូ​)

មុនឈានដល់ការណែនាំដល់ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ដែលមានដើមកំណើតមកពីខេត្ត កំពង់ស្ពឺ នេះ គឺដោយសារលោក មាស ឫទ្ធី ត្រូវនិយាយព័ត៌មានមួយដើម្បីបញ្ជាក់ប្រាប់មហាជនថា ព្រឹត្តិការណ៍ផ្សព្វផ្សាយពី Cambodian Idol រដូលកាលទី ២ នេះ គឺធ្វើដំណើរដល់ខេត្តកំពង់ស្ពឺហើយ សូមឱ្យបងប្អូននៅខេត្តនេះរួសរាន់មកដាក់ពាក្យប្រឡង ហើយក៏ឆ្លងដល់ឈ្មោះលោក ប៊ុត សីហា ដែលមានដើមកំណើតនៅខេត្តនេះតែម្ដងទៅ ។ ចង់ដឹងថា លោក ឫទ្ធី ដាស់តឿនទៅកាន់ ប៊ុត សីហា មានខ្លឹមសារទាំងស្រុងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៕ ភូមិន្ទ