​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

ប្រទេសចិនជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមួយ គឺលិចលង់ចំនួន ២៦ខេត្តនៅទូទាំងប្រទេស ដោយសារធ្លាក់ភ្លៀងខ្លាំងនៅប៉ុន្មានថ្ងៃជាប់ៗគ្នា។ អ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះ មានបាក់ដី បាក់រលំផ្ទះ លង់ទឹក និងឧបទ្ទវហេតុផ្សេងៗទៀតមានចំនួន ១៨៦នាក់ ខណៈ៤៥នាក់បាត់ខ្លួន។

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

ងាកមកមើលក្រុមជួយសង្គ្រោះវិញ គឺមានទាហាន កងកម្លាំងប្រដាប់អាវុធ និងអ្នកពន្លត់អគ្គីភ័យជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅកាន់កន្លែងលិចលង់ ពិសេសតំបន់នៅតាមដងទន្លេយ៉ង់សេ ដោយពួកគេខិតខំប្រឹងប្រែងអស់ពីកាយចិត្ត លែងគិតពីសុខទុក្ខរបស់ខ្លួនឡើយ។

រូបថតជាច្រើនសន្លឹកត្រូវបានគេចែកចាយពីសកម្មពួកគាត់ធ្វើការ និងពេលឈប់សម្រាកកំពុងទទួលការគោរព និងកោតសរសើរអស់ពីចិត្តរបស់ប្រជាជនចិន។ សកម្មភាពទាំងនោះរួមមាន សែងបាវខ្សាច់ទប់ទឹកកាត់វាលភក់ ក្រោមដំណក់ទឹកភ្លៀង ដោយម្នាក់ៗសែងប្រមាណ ៣០០បាវជាមធ្យម និងរត់ចុះរត់ឡើងជាង ៦០០ដងក្នុងមួយថ្ងៃ។

ពួកគេបានហូបនំប៉ាវ និងទឹកមួយដបប៉ុណ្ណោះ បន្ទាប់ពីចប់ភារកិច្ចម្ដងៗ។ ក្រុមសង្គ្រោះខ្លះពងបែកដៃជើង ខ្លួនប្រឡាក់ភក់សល់តែប្រឡង់ភ្នែក។ ជាលទ្ធផល មនុស្សជាច្រើន បានផ្ដល់ក្ដីគោរពជូនពរ និងដឹងគុណយ៉ាងខ្លាំង ដល់អ្នកសង្គ្រោះ ដែលបានពលីជីវិតមិនខ្លាចនឿយហត់ជួយប្រជាជនខ្លួន៕

​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​ ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​

ប្រភព៖ sabay

  • ​សកម្មភាព​ក្រុម​ជួយ​សង្គ្រោះ​​​​​​ទឹក​ជំនន់​​​​ កំពុង​ឆក់​បេះ​ដូង​​ប្រជាជន​ចិន​​​​​​​​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: