គ្រោះថ្នាក់ពីសណ្តែកដី ដែលអ្នកនឹកស្មានមិនដល់!

តើប្រិយមិត្ដ ធ្លាប់ឃើញមានផ្សិតពណ៌ស ឬពណ៌ខ្មៅៗកើតនៅលើរបស់ដែលនៅសល់ ឬទុកយូរថ្ងៃដែរទេ? ទាំងអាហារឆ្អិនស្រាប់ បន្លែ ផ្លែឈើ ឬវត្ថុប្រើប្រាស់មួយចំនួនផ្សេងៗទៀត ជាពិសេសគឺនៅលើសណ្តែកដី ដែលអ្នកទិញវាយកមកទុក។ 

យ៉ាងណាមិញ បណ្តាផ្សិតទាំងនោះមាន គ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពអ្នក។ ក្នុងចំណោមមូលហេតុនៃ ការកើតជំងឺមហារីក គឺបណ្តាលមកពី អេផ្លាតុកស៊ីន ដែលជាញឹកញាប់ ត្រូវបានគេរកឃើញថា វាមានសម្បូរផ្ទុក នៅក្នុងរបស់ដែលនៅសល់ប្រើវាមិនទាន់អស់ដូចជា សណ្តែកដី ម្ទេសក្រៀម ខ្ទឹមស-ក្រហម និងបង្គាក្រៀមជាដើម។ កាលណាអ្នករក្សាវាទុកមិនបានល្អត្រឹមត្រូវ នឹងធ្វើឱ្យជាតិពុល ឬពពួកផ្សិតទាំងឡាយនឹងកកើតខ្លួន ឡើងបន្តិចម្តងៗ ចេញពីអាហារទាំងនោះ ហើយបើអ្នកបរិភោគវាចូលទៅ ដោយមិនបានប្រុងប្រយ័ត្នយូរៗ ទៅវានឹងបង្កបង្កើត ក្លាយទៅជាជំងឺមហារីកក្នុងរាងកាយ ដ៏កាចសាហាវមួយ ជាពិសេស គឺជំងឺមហារីកថ្លើមតែម្តង។ តើធ្វើដូចម្តេចដើម្បីជៀសវាងពីបញ្ហានេះបាន?

យោងតាមលោកសាស្រ្តាចារ្យបណ្ឌិត ទស្សនវិជ្ជានៃសាកលវិទ្យាល័យ Mahidol បាននិយាយប្រាប់ថា ប្រសិនបើមានករណីប្រទះឃើញ មានពពួកផ្សិតខ្មៅទាំងនេះ កើតឡើងនៅលើគ្រឿងផ្សំ អាហារណាមួយនោះ វាពិតជាលំបាកក្នុងការ កំចាត់ផ្សិតខ្មៅនេះ។ មានអ្នកខ្លះ សោកស្តាយខ្លាំងណាស់ នៅពេលដែលត្រូវបោះពួកវាចោលទៅក្នុងធុងសំរាម ហើយពួកគេក៏បានយករបស់ទាំងនោះ ទៅលាងទឹកដើម្បីកម្ចាត់ផ្សិតអាក្រក់ នោះចេញហើយយកវាមក ចំអិនអាហារសារជាថ្មី។ ប៉ុន្តែចាប់ពីពេលនេះទៅសូមអ្នកកុំខ្ជះខ្ជាយពេលវលាទៀតអី ព្រោះថាអេផ្លាតុកស៊ីនទាំងនេះ វាមិនអាចត្រូវសម្អាត បានដោយប្រើទឹកទទេធម្មតាបានឡើយ គឺសូម្បីតែយកវាទៅចម្អិនក៏វាមិនងាប់ដែរ។ ផ្សិតប្រភេទនេះអាចធន់នឹងកំដៅ បានរហូតទៅដល់ ២៦០អង្សាសេឯណោះ ។

ដូច្នេះប្រសិនបើអ្នកទទួលទានអាហារដែលធ្វើពីសណ្តែកដី គួរធ្វើវាដោយខ្លួនឯងផ្ទាល់ ឬបើអ្នកទិញយកមកប្រើ ដើម្បីចម្អិនអាហារគួរទិញក្នុងបរិមាណល្មមគ្រប់គ្រាន់ សម្រាប់តែការប្រើប្រាស់ម្តងបានហើយ មិនគួរទុកវាសម្រាប់ប្រើនៅពេលក្រោយៗទៀតនោះទេ ឬបើជៀសមិនផុតគួរតែរក្សាវា ទុកនៅកន្លែងបើកចំហ ដែលមានខ្យល់អាកាសចេញចូលល្អ ឬដាក់នៅក្នុងថង់ ចងមាត់ឱ្យជិត ទុកក្នុងទូរទឹកកកជាដើម។ ការធ្វើបែបនេះអាចបង្ការឱ្យផ្សិត មិនអាចរីកធំធាត់ បានឆាប់រហ័សនៅលើសណ្តែកដីរបស់អ្នក៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ នៅក្នុងនេះ  ប្រសិនជាអ្នកដាក់របស់ទាំងនោះ នៅកន្លែងដ៏ត្រឹមត្រូវ ដែលអាហារទាំងនោះ មានដូចជា៖

# ១. អាហារកំប៉ុង

កាលបរិច្ឆេទផុតកំណត់ នៃម្ហូបកំប៉ុងភាគច្រើន​ មានសុពលភាពរយៈពេលបីឆ្នាំ ចាប់់ពីពេលដែលវាត្រូវបានគេផលិត ប៉ុន្តែអ្នកអាចប្រើប្រាស់រហូតដល់ទៅបួនឆ្នាំទៀត ពីលើថ្ងៃផុតកំណត់ ដែលសរុបមកស្មើនឹង ប្រាំពីរឆ្នាំ។ ត្រូវប្រាកដថាអ្នករក្សាម្ហូបកំប៉ុងនៅកន្លែងត្រជាក់ ហើយស្ងួត និងងងឹត។ តែប្រសិនបើវាមានស្នាមកំប៉ិត ច្រេះ ឬលេចធ្លាយ នោះគឺជាពេលវេលាដែលត្រូវ បោះចោលហើយ។

# ២. ឈីស (Cheese)

ឈីស មានសុវត្ថិភាពសម្រាប់បរិភោគ និងមិនផ្តល់ផលអាក្រក់ទេ ទោះជាបរិភោគហួសកាលបរិច្ឆេទក៏ដោយ។ ប្រសិនបើវាដុះផ្សិតនៅផ្នែកខាងក្រៅ អ្នកគ្រាន់តែកាត់វាចេញ និងប្រើប្រាស់ផ្ទៃខាងក្នុងជាការស្រេច។ ដូច្នេះហើយកុំបោះចោលឈីសទៀតអោយសោះ។

# ៣. គ្រាប់ធញ្ញជាតិ (Cereal)

ទោះជាគ្រាប់ធញ្ញជាតិ អាចចាប់ផ្តើមមានក្លិន ឬបាត់បង់ភាពស្រស់បស់ តែធញ្ញជាតិនៅអាចមានគុណភាពជីវិត លើសពីកាលបរិច្ឆេទផុតកំណត់ដែលបានបោះពុម្ព។ ដូចជាអាហារជាច្រើនផ្សេងទៀតដែរ ប្រសិនបើវាត្រូវបានរក្សាទុកត្រឹមត្រូវ - នៅក្នុងកន្លែងត្រជាក់ ស្ងួត នោះគ្រាប់ធញ្ញជាតិ អាចមានរយៈពេល ៦ខែ បន្ថែមទៀត បន្ទាប់ពីកាលបរិច្ឆេទដែលហួសនោះ។

# ៤. នំប៉័ង

# ៥. ស៊ុត

# ៦. ទឹកដោះគោជូរ ឬយ៉ាអួ

# ៧. សូកូឡា

# ៨. អាហារស្ងួត (អង្ករ, មី, កាហ្វេ ជាដើម -ល-)

# ៩. នំ (នំខុកឃី, នំស្រួយ, បន្ទះដំឡូងបារាំង ជាដើម)

១០. ប្រភេទអាហារដែលកក

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រោះថ្នាក់ពីសណ្តែកដី ដែលអ្នកនឹកស្មានមិនដល់!