Ronaldo ​ជឿ​ថា​ព័រទុយហ្គាល់​ នឹង​លើក​ពាន​ Euro 2016

Cristiano Ronaldo ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​​ជឿ​ថា​ក្រុម​របស់​ខ្លួន​ នឹង​អាច​​ឈ្នះ​បារាំង ឬ​អាល្លឺម៉ង់ ​ហើយ​​អាច​លើក​ពាន​ Euro 2016 ​បន្ទាប់​ពី​យក​ឈ្នះ​លើ​វែល​ ២-០ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ។

 

Ronaldo ​ជឿ​ថា​ព័រទុយហ្គាល់​ នឹង​លើក​ពាន​ Euro 2016

Cristiano Ronaldo អបអរ​ ក្រោយ​តែតចូល​ទីក្រុម​វែល

 

Ronaldo បាន​តែត​បញ្ចូល​ទី​១​គ្រាប់​យប់​មិញ​ ​និង​​តាម​ស្មើ​កំណត់ត្រា​អ្នក​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ Euro ​​លោក​ Michel Platini ​​ដោយ​ស៊ុត​បាន​៩​គ្រាប់។

 

ក្រោយ​ចប់​ការ​ប្រកួត​ កីឡាករ​វ័យ​៣១​ឆ្នាំ​ បាន​ប្រាប់​ដល់​ UEFA ថា៖ “ការ​ឈ្នះ​ពាន​ ជា​ក្ដី​ស្រមៃ​របស់​យើង តាំង​ពី​​មុន​ពេល​ចាប់​​ផ្ដើម។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ញញឹម​ទាំង​ទឹក​ភ្នែក​សប្បាយ​រីករាយ ​ក្រោយ​ចប់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ​ក្ដី​ស្រមៃ​របស់​ខ្ញុំ ចង់​ឈ្នះ​ពាន​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ ពេល​នេះ​ យើង​ខិត​ជិត​​ដល់​គោលដៅ​ហើយ។ ខ្ញុំ​ជឿ​ថា យើង​​នឹង​ឈ្នះ​ពាន”។

 

ព័រទុយហ្គាល់​ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Euro ម្ដង​ កាល​ឆ្នាំ​២០០៤ ប៉ុន្តែ​ពេល​នោះ​ពួកគេ​បាន​ចាញ់​ក្រិក​ ​១-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង៕

 

Ronaldo ​ជឿ​ថា​ព័រទុយហ្គាល់​ នឹង​លើក​ពាន​ Euro 2016

 

Ronaldo ​ជឿ​ថា​ព័រទុយហ្គាល់​ នឹង​លើក​ពាន​ Euro 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal