អាកាសយានដ្ឋាន​ដែល​មមាញឹក​ជាងគេ​បំផុត​ទាំង​16​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​អន្តរជាតិ (ACI) បាន​បង្ហាញ​បញ្ជី​ព្រ​លាន​យន្តហោះ​ដែល​មមាញឹក​ជាងគេ​នៅ​លើ​ពិភពលោក ។ ក្នុង​នោះ​ព្រ​លាន​យន្តហោះ Hartsfield-Jackson Atlanta អន្តរជាតិ​(ATL) ស្ថិត​នៅ​លំដាប់​កំពូល ដោយសារ​តែ​មាន​អ្នកដំណើរ​នៅ​ឆ្នាំ​២០១៥ ចំនួន​ជាង​១០០​លាន​នាក់ ។ ទន្ទឹម​នឹង​នោះ របាយ​ការណ៍​បាន​បង្ហាញ​ថា នៅ​ទូ​ទាំង​ពិភពលោក ចំនួន​មនុស្ស​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បាន​កើនឡើង​ក្នុង​អត្រា​៦,១% កាលពី​ឆ្នាំ​២០១៥ ។

អគ្គនាយក ACI បាន​ថ្លែង​ថា ៖ « វា​ជា​ការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​តាមដាន​សកម្មភាព​នៃ​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍ និង​ពេលវេលា​វិវត្តន៍​របស់​វា ។ សូ​ម្បី​តែ​នៅ​ក្នុង​ទីផ្សារ​ធំ​ៗ ដូច​ជា​សហរដ្ឋអាមេរិក និង​ផ្នែក​ខ្លះ​នៃ​អឺរ៉ុប​ខាងលិច ក៏​មាន​អត្រាកំណើន​ចរាចរណ៍​អ្នកដំណើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផង​ដែរ ដែល​កើនឡើង​លើស​ពី​កំណត់​ត្រា​ចាស់​ៗ​ក្នុង​តំបន់​ទាំងនេះ » ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​បាន​ចងក្រង​បញ្ជី ដោយ​ប្រើប្រាស់​ទិន្នន័យ​ចរាចរណ៍​អ្នកដំណើរ​របស់​ខ្លួន​ពី​១.១៤៤​ព្រ​លាន​យន្តហោះ​ជុំវិញ​ពិភពលោក​។ ខាងក្រោម​នេះ ជា​ព្រ​លាន​យន្តហោះ​ទាំង​១៦​ដែល​មមាញឹក​ជាងគេ​លើ​ពិភពលោក ដោយ​ពឹងផ្អែក​លើ​ចំនួន​ចរាចរណ៍​អ្នកដំណើរ​សរុប ៖

-​អាកាសយានដ្ឋាន​សិង្ហ​បុរី Changi (SIN) ជាប់​ចំណាត់ថ្នាក់​លេខ​១៦ ៖ មាន​អ្នកដំណើរ​ចំនួន​៥៥.៤៤៩.០០០​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ John F. Kennedy (JFK) ជាប់​ចំណាត់ថ្នាក់​លេខ​១៥ ៖ មាន​អ្នកដំណើរ​ចំនួន​៥៦.៨២៧.១៥៤​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន Amsterdam Schiphol (AMS) ជាប់​ចំណាត់ថ្នាក់​លេខ​១៤ ៖ មាន​អ្នកដំណើរ​ចំនួន​៥៨.២៨៤.៨៦៤​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Shanghai Pudong (PVG) ជាប់​ចំណាត់ថ្នាក់​លេខ​១៣ ៖ មាន​អ្នកដំណើរ​ចំនួន​៦០.០៥៣.៣៨៧​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន Frankfurt (FRA) ជាប់​ចំណាត់ថ្នាក់​លេខ​១២ ៖ មាន​អ្នកដំណើរ​ចំនួន​៦១.០៣២.០២២​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន Istanbul Ataturk (IST) ជាប់​ចំណាត់ថ្នាក់​លេខ​១១ ៖ មាន​អ្នកដំណើរ​ចំនួន​៦១.៨៣៦.៧៨១​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Dallas/Fort Worth (DFW) ជាប់​ចំណាត់ថ្នាក់​លេខ​១០ ៖ មាន​អ្នកដំណើរ​ចំនួន​៦៤.០៧២.៤៦៨​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន Paris Charles de Gaulle (CDG) ជាប់​ចំណាត់ថ្នាក់​លេខ​៩ ៖​មាន​អ្នកដំណើរ​ចំនួន​៦៥.៧៦៦.៩៨៦​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង (HKG) ជាប់​ចំណាត់ថ្នាក់​លេខ​៨ ៖ មាន​អ្នកដំណើរ​ចំនួន​៦៨.២៨៣.៤០៧​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles (LAX) ជាប់​ចំណាត់ថ្នាក់​លេខ​៧ ៖ មាន​អ្នកដំណើរ​ចំនួន​៧៤.៩៣៧.០០៤​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Heathrow (LHR) ជាប់​ចំណាត់ថ្នាក់​លេខ​៦ ៖ មាន​អ្នកដំណើរ​ចំនួន​៧៤.៩៨៩.៧៩៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ​តូ​ក្យូ (HND) ជាប់​ចំណាត់ថ្នាក់​លេខ​៥ ៖ មាន​អ្នកដំណើរ​ចំនួន ៧៥.៣១៦.៧១៨​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Chicago O’Hare (ORD) ជាប់​ចំណាត់ថ្នាក់​លេខ​៤ ៖ មាន​អ្នកដំណើរ​ចំនួន​៧៦.៩៤៩.៥០៤​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ​ឌូ​បៃ (DXB) ជាប់​ចំណាត់ថ្នាក់​លេខ​៣ ៖ មាន​អ្នកដំណើរ​ចំនួន ៧៨.០១០.២៦៥​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េ​កាំ​ង (PEK) ជាប់​ចំណាត់ថ្នាក់​លេខ​២ ៖ មាន​អ្នកដំណើរ​ចំនួន ៨៩.៩៣៨.៦២៨​នាក់ ក្នុង​ឆ្នាំ​២០១៥ ។
-​អាកាសយានដ្ឋាន​អន្តរជាតិ Hartsfield-Jackson Atlanta (ATL) ជាប់​ចំណាត់ថ្នាក់​លេខ​១ ៖ មាន​អ្នកដំណើរ​ចំនួន ១០១.៤៩១.១០៦​នាក់ ក្នុង​ឆ្នាំ​២០១៥ ៕