តុលាការ គ្រោង​កាត់ទោស ​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍ សម្តេច ហេង សំរិន​ និពន្ធដោយ : ម៉ៅ សុផា       July-07-2016, 12:57 pm         494

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការ គ្រោង​កាត់ទោស ​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍ សម្តេច ហេង សំរិន​​តុលាការ​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ នេះ​បាន​តាម​ការបញ្ជា​ក់រប​ស់លោក លី សុផាន់​ណា អ្នកនាំពាក្យ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​លោក លី សុផាន់​ណា មិនបាន​បកស្រាយ​អ្វី​ទាំងអស់ ទាក់ទង​នឹង​ការបើក​សវនាការ​លើ​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី​។ អ្នកនាំពាក្យ​រូបនេះ គ្រាន់តែ​ឆ្លើយ​យ៉ាងខ្លី​ថា «​វា​ជា​ការពិត​» ដែល​តុលាការ​នឹង​ជំនុំជម្រះ​ឯកឧត្តម សម រង្ស៊ី នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​សម្តេច ហេង សំរិន​។

​ជុំវិញ​បញ្ហា​ខាងលើ សារព័ត៌មាន​ថ្មីៗ​មិនអាច​ទាក់ទង​មេធាវី​របស់​ឯកឧត្តម សម រង្ស៊ី ដើម្បី​សុំ​ការបំភ្លឺ​ នោះទេ​។​

​សូមបញ្ជាក់ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ឯកឧត្តម សម រង្ស៊ី បាន​រិះគន់​របបនៃការ​កើត​ថ្ងៃ​៧​មករា ១៩៧៩ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បាន​ឲ្យ​តុលាការ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចោទ​ព្រះអង្គ​ជា​ជន​ក្បត់ជាតិ​។ ករណីនេះ ត្រូវបាន​លោក គី តិច មេធាវី​តំណាង​របស់​សម្តេច ហេង សំរិន ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហារកេរ្តិ៍​សាធារណៈ ដោយ​ចោទថា ការផ្សព្វផ្សាយ​នេះ​ពុំបាន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​គ្មាន​ឯកសារ​ច្បាស់លាស់​។ តុលាការ​ភ្នំពេញ ក៏បាន​ចោទប្រកាន់​ឯកឧត្តម សម រង្ស៊ី ពីបទ​បរិហាកេរ្តិ៍​សាធារណៈ តាម​បណ្តឹង​ខាងលើ​។​

​ក្រៅ​ពីបទ​ចោទ​ខាងលើ ឯកឧត្តម សម រង្ស៊ី ក៏​កំពុងមាន​ក្តីក្តាំ​នៅ​តុលាការ​នូវ​សំណុំរឿង២ផ្សេងទៀត មិនទាន់​ចប់​ផងដែរ​។ ទី​១. បទ​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម និង​ទី​២. បទ​បរិហារកេរ្តិ៍ លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​ឯកឧត្តម សម រង្ស៊ី ចោទប្រកាន់​លោក ហោ ណាំហុង ថា បាន​ឃុបឃិត​ជាមួយ​ក្រុមខ្មែរក្រហម ពេលដែល​លោក ហោ ណាំហុង នៅជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក​៕