បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​

6 Videos


ថ្មីៗនេះ បន្ទាប់ពីមានមតិរិះគន់ចំៗ កប់ៗមាត់ ពីមហាជនទៅលើបទចម្រៀងពីរបទដែល មានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» និង បទ «ទាល់តែយូរទើបស៊ីអូនបាន»រួចមក ពេលនេះត្រូវបានក្រសួងព័ត៌មានប្រតិកម្ម និង ចេញសេចក្តីប្រកាសហាមមិនឱ្យចាក់ផ្សាយនូវចម្រៀងទាំងពីរបទនេះតទៅទៀតទេ ព្រោះទាំងពីរបទនេះមានបង្កប់ពាក្យពេចន៍មិនសមរម្យមួយចំនួនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។

P9

បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​
បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​

បើយោងតាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថា នៅមុននេះបន្តិច ក្រសួងព័ត៌មានបានចេញប្រកាសមួយហាមដាច់ខាត់មិនឱ្យគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា ចាក់ផ្សាយបន្តទៀតនូវបទចម្រៀង«ស៊ីបានចេះតែស៊ីទៅ» និង បទ«ទាល់តែយូរទើបស៊ីអូនបាន» ព្រោះចំណងជើងនៃបទចម្រៀងទាំងពីរនេះមានលក្ខណៈអាសអាភាសខ្លាំង ដែលប៉ះពាល់ដល់តម្លៃរបស់ស្ត្រីខ្មែរ ។

បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​

ជាមួយគ្នានេះដែរ នៅលើ Page របស់សិល្បករកម្ពុជា ក៏បានរៀបរាប់ឱ្យដឹងដែរថា «ថ្ងៃនេះក្រសួងព័ត៌មានហាមដាច់ខាត់មិនឱ្យទូរទស្សន៍ទាំងអស់នៅប្រទេសកម្ពុជា ចាក់បទចម្រៀង«ស៊ីបានចេះតែស៊ីទៅ» និង បទ«ទាល់តែយូរទើបស៊ីអូនបាន» ។ បទចម្រៀង«ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយលោក កែវ វាសនា របស់ផលិតកម្មថោន និង បទ«ទាល់តែយូរទើបស៊ីអូនបាន»របស់កញ្ញា ម៉ាលីស របស់ផលិតកម្មកាលីប ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃថាចម្លងបទគេហើយច្រៀងមិនពីរោះទៀត ចំណងជើង និង អត្ថន័យអាសអាភាសគ្មានការអប់រំ!» ។ នៅក្នុងនោះដែរ Page របស់សិល្បករកម្ពុជា ក៏បានរំលេចឱ្យឃើញពីទស្សនៈរបស់និស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់ឈ្មោះ ស្រីរ័ត្ន ផងដែរថា «ទាំងអ្នកច្រៀង និង អ្នកនិពន្ធគួរតែមានគំនិតធ្វើ និង បង្កើតអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងខ្លះផង កុំចម្លងគេពេក ខ្ញុំពិតជាខ្មាសគេ និង អៀនជំនួស បើឈប់បានឈប់ទៅ កុំឱ្យជាតិសាសន៍ដទៃគេមើលងាយខ្មែរយើង» ។

បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​

គួរកត់សម្គាល់ដែរថា មុនការចេញសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានហាមប្រាមនេះដែរ គឺមានមហាជនជាច្រើនបានសំពងដោយពាក្យរិះគន់ខ្លាំង និង ចាស់ដៃជាទីបំផុត ទៅលើតារាចម្រៀងពីរដួងដែលបកស្រាយបទនេះ ។ គួរបញ្ជាក់ថា បទចម្រៀង«ស៊ីបានចេះតែស៊ីទៅ»គឺច្រៀងដោយលោក កែវ វាសនា របស់ផលិតកម្មថោន និង បទ«ទាល់តែយូរទើបស៊ីអូនបាន» គឺបកស្រាយដោយកញ្ញា ម៉ាលីស របស់ផលិតកម្មកាលីប ដែលត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃថា ចម្លងបទគេហើយច្រៀងមិនពីរោះទៀត និង មានចំណងជើង រួមទាំងអត្ថន័យអាសអាភាស គ្មានការអប់រំ ៕

                                                                             សាកល

បទ «​ស៊ី​បាន​ចេះតែ​ស៊ី​ទៅ​» និង បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ត្រូវ​ក្រសួង​ព័ត៌មាន​ចេញប្រកាស​ហាម​មិនឱ្យ​ចាក់ផ្សាយ​