​រូបភាព​ចុង​ក្រោយ​ កែវយឹត​អវកាស​ជប៉ុន​ឃើញ​ មុន​​វា​​បាត់​បង់​​ទៅ

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ភ្នាក់ងារ​រុករក​លំហអាកាស​របស់​​​ជប៉ុន​ (JAXA) ​បាន​ប្រកាស​​នៃ​ការ​បាត់​បង់​ជា​ផ្លូវ​ការ​នូវ​កែវយឹត​អវកាស​​ ​​Hitomi​​ ដែល​សម្រាប់​ត្រួតពិនិត្យ​​ Black Hole ដោយ​​​បាន​​ដាក់​បង្ហោះ​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ។

 

​រូបភាព​ចុង​ក្រោយ​ កែវយឹត​អវកាស​ជប៉ុន​ឃើញ​ មុន​​វា​​បាត់​បង់​​ទៅ

 

នៅ​ពេល​នោះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​​បាន​ប្រកាស​ដែរ​​ថា​​​ ​ទាញ​បាន​ព័ត៌មាន​បន្តិច​បន្តួច​ពី​កែវយឹត​អវកាស​នោះ​ ដោយ​ព័ត៌មាន​នោះ​ត្រូវ​បាន​គេ​បង្ហើប​ដឹង​នៅ​ថ្ងៃ​នេះ។ ​​ការ​អង្កេត​ឃើញ​ចុង​ក្រោយ​របស់​ ​​​​​​​​​Hitomi​​ គឺ​ជា​កញ្ចុំ​នៃ​កាឡាក់ស៊ី​ Perseus  ដែល​ជា​កាឡាក់ស៊ី​មាន​ចម្ងាយ​ ២៤០ លាន ​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី។

 

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​ស្ថានភាព​កួច​វិល​នៃ​ឧស្ម័ន​ក្ដៅ​​ក្នុង​កាឡាក់ស៊ី​ Perseus ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ជាង​ការ​រំពឹង​ទុក ដោយ​ធ្វើ​ចលនា​ក្នុង​ល្បឿន​ត្រឹម​ ១៦៤ គ.ម/វិនាទី​ ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ព័ត៌មាន​ដ៏​ស្ដួច​ស្ដើង​នេះ​ក៏​បាន​ផ្ដល់​នូវ​ការ​យល់​ឃើញ​ថ្មី​​នៃ​កម្លាំង​ស្រូប​ទាប​កើត​ឡើង​​លើ​ Black Hole ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី ដែល​កម្លាំង​នេះ​បាន​ដើរ​តួ​ក្នុង​ការ​បង្កើត​កាឡាក់ស៊ី​នេះ​ឡើង។

 

យោង​តាម​អ្នក​ស្រាវជ្រាវ​ ទិន្នន័យ​ដែល​ Hitomi បាន​បញ្ជូន​ត្រឡប់​មក​វិញ​ បាន​បង្ហាញ​ថា​ឧស្ម័ន​ក្នុង​កាឡាក់ស៊ី​អាច​​ផ្ទុះ​ចេញ​ពី​ Black Hole យក្ស​ដែល​នៅ​ចំ​កណ្ដាល​ ព្រោះ​ Black Hole ជា​អ្នក​គ្រប់​គ្រង​​លើ​​ការ​រីក​លូត​លាស់​នៃ​កាឡាក់ស៊ី៕

 

ចុច​អាន៖ NASA​ ​នឹង​កម្ទេច​យានអវកាស​ ​Juno​ ​បើ​​​រក​ឃើញ​​មនុស្ស​ភព​ផ្សេង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​

  • ​រូបភាព​ចុង​ក្រោយ​ កែវយឹត​អវកាស​ជប៉ុន​ឃើញ​ មុន​​វា​​បាត់​បង់​​ទៅ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:បច្ចេកវិទ្យា