អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​នេសាទ​ចិន​មួយ​ក្រុម ត្រូវ​បាន​អាជ្ញាធរ​ក្រុង Shenzhen ចាប់​ឃាត់​ខ្លួន ខណៈ​ពួក​គេ​កំពុង​តែ​ព្យាយាម​លួច​រត់ពន្ធ​ទូរសព្ទ iPhone ជា​ច្រើន​គ្រឿង ពី​ទីក្រុង​ហុងកុង ចូល​ទៅ​កាន់​ចិន​ដីគោក។ ទូរសព្ទ iPhone ទាំងនោះ ត្រូវ​បាន​លាក់​ទុក​នៅ​ក្នុង​ធុង​សម្រាប់​ដាក់​ត្រី ដែល​ពួក​គេ​នេសាទ​បាន​រាល់​ថ្ងៃ។

 

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

 

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ល្បាត​តាម​ព្រំដែន បាន​ឃាត់​ក្រុម​អ្នក​នេសាទ ជិះ​ទូក​ល្បឿន​លឿន​មួយ​គ្រឿង កាល​ពី​ព្រឹក ថ្ងៃពុធ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៦ ម្សិលមិញ​នេះ ធ្វើ​ឲ្យ​ពួកគេ​មាន​សភាព​ភិតភ័យ ឃើញ​ដូច្នេះ​ក្រុម​មន្ត្រី​ល្បាត ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ឆែកឆេរ​តែម្ដង។ ជាក់ស្ដែង ក្រុម​មន្ត្រី​ទាំងនោះ​បាន​រក​ឃើញ​ថា ក្រៅ​ពី​មាន​ត្រី​ជា​ច្រើន​ក្បាល​នៅ​លើ​ទូក នៅ​មាន​ទូរសព្ទ iPhone ចំនួន ៣៧០គ្រឿង ច្រក​នៅ​ក្នុង​ថង់​ប្លាស្ទិក បង្កប់​នៅ​ក្រោម​ត្រី​ទាំង​នោះ​ផង​ដែរ បើ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា ២លានយ័ន (ប្រហែល​៣០ម៉ឺន​ដុល្លារ)។

 

យ៉ាងណាមិញ ក្រុម​អ្នក​នេសាទ​ទាំងនោះ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ត្រូវ​បាន​គេ​ជួល ក្នុង​តម្លៃ ១ពាន់យ័ន (១៥០ដុល្លារ) ដើម្បី​នាំ​យក​ទូរសព្ទ iPhone ទាំងនេះ ចូល​ទៅ​ចិន​ដី​គោក៕

 

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

 

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

 

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist