ជ្រូក​ ១០០០ ក្បាល​ដែល​ប៊ិះ​នឹង​ស្លាប់​ដោយ​គ្មាន​ប្រយោជន៍ ​ពេល​នេះ​​ត្រូវ​បាន​ជួយ​សង្គ្រោះ

ដោយសារឥទ្ធិពលនៃព្យុះ នៅក្នុងប្រទេសចិន ខេត្តមួយចំនួនត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំនន់ទឹកភ្លៀង ហើយក្នុងនោះដែរខេត្ត Anhui ក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយកន្លែងជាច្រើនត្រូវបានហ៊ុំព័ទ្ធទៅដោយទឹក។ ហើយកាលពីពេលថ្មីៗកន្លងទៅនេះក៏មានការចុះផ្សាយអំពី កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងក៏ត្រូវជន់លិចផងដែរ ដែលធ្វើឲ្យម្ចាស់របស់វាយំស្ទើរតែលែងចេញពីព្រោះតែជ្រូកជាង ១០០០ ក្បាលមិនអាចជួយសង្គ្រោះ។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបង្ហាញទឹកមុខដ៏កំសត់ មុនពេលដែលក្រុមជួយសង្គ្រោះមិនទាន់បានទៅដល់

ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមសង្គ្រោះបានចុះទៅជម្លៀសសត្វជ្រូកទាំងនោះទៅកាន់កន្លែងមានសុវត្ថិភាពបានមួយចំនួនហើយ ហើយកំពុងតែបន្តសកម្មភាពតទៀតដើម្បីជម្លៀសសត្វជ្រូកទាំងអស់នោះ។

ជុំវិញព័ត៌មានក៏មានការបញ្ចេញមតិមួយចំនួនរបស់អ្នកចូលចិត្តលេងបណ្ដាញសង្គមផងដែរ ដោយពួកគេបាននិយាយថា ការជួយសង្គ្រោះនេះគឺពិតជាល្អខ្លាំងសម្រាប់មនុស្ស ជាពិសេសម្ចាស់កសិដ្ឋាន ពីព្រោះបើបណ្ដោយឲ្យជ្រូកទាំងនោះងាប់ដោយសារលង់ទឹក ម្ចាស់កសិដ្ឋាននឹងត្រូវខាតបង់ធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់សាច់សម្រាប់បរិភោគក៏អាចនឹងខ្វះខាតផងដែរ។ ប៉ុន្តែសម្រាប់ជ្រូកទាំងនោះគឺផ្ទុយពីនេះ ទោះជាបែបណាក៏ជ្រូកទាំងនោះនៅតែងាប់ដដែល៕

  • ជ្រូក​ ១០០០ ក្បាល​ដែល​ប៊ិះ​នឹង​ស្លាប់​ដោយ​គ្មាន​ប្រយោជន៍ ​ពេល​នេះ​​ត្រូវ​បាន​ជួយ​សង្គ្រោះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ចំនេះដឹង
Tags: