ស្ត្រី​​ម្នាក់​សម្រាល​កូន​ផ្ទាល់​ដី ​ត្រូវ​​បាន​នគរបាល​ព្រំដែន​ជួយ​នាំទៅ​ពេទ្យ

ស្ត្រី​​ម្នាក់​សម្រាល​កូន​ផ្ទាល់​ដី ​ត្រូវ​​បាន​នគរបាល​ព្រំដែន​ជួយ​នាំទៅ​ពេទ្យ

បន្ទាយមានជ័យ ​៖ ​​ស្ត្រី​ម្នាក់​រស់នៅ​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន (​តំបន់​១)​ ភូមិ​ចក់​ពួក​ ឃុំ​ស្លកក្រាម​ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ ​កាលពី​ព្រឹក​ម៉ោង​៨ ​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ បាន​សម្រាលកូន​នៅ​លើ​ដី​ក្នុង​ខ្ទម​​ ​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​ថ្នល់​បំបែក​​ ​យក​គោយន្ត​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់។

នគរបាល​ការពារ​ព្រំដែន​គោក​៩១១​ប្រចាំ​ប៉ុស្តិ៍​ថ្នល់​បំបែក​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ​ថា​មាន ​ស្ត្រី​ម្នាក់ ​សម្រាលកូន​ដោយ​គ្មាន​ពេទ្យ​រួច​មក ​លោក​ក៏​មេបញ្ជាការ​វរ​បាន​ចាត់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ថ្នល់​បំបែក ​ដែល​នៅ​ជិត​នោះ​ យក​គោយន្ត​កន្ត្រៃ​ដឹក​​​​​ទៅកាន់​មន្ទីរពេទ្យ​អូរ​បី​ជាន់​ ​ហើយ​បាន​ជួយ​ឧបត្ថម្ភ​អង្ករ​៥០​គីឡូក្រាម ​ប្រាក់​២​ម៉ឺន​រៀល។

ស្ត្រី​ ដែល​ប្រសូត​កូន​​លើ​ដី​ផ្ទាល់​មាន​ឈ្មោះ​អូន ​សល់ ​អាយុ​៣៧​ឆ្នាំ​ មាន​កូន​៤​នាក់ ​​(​ប្រុស)​ ​ និង​មាន​ប្ដី​ឈ្មោះ​តាប់​ វិ​ន​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​ ក្នុង​ខ្ទម​​ ដែល​ជា​តំបន់​ព្រៃ​ និង​ជា​ភូមិ​ទើប​បង្កើត​ថ្មី។

បច្ចុប្បន្ន​ស្ត្រី​ខាង​លើ​កំពុងតែ​សម្រាក​នៅ​ក្នុង​មណ្ឌល​សុខភាព​អូរ​បី​ជាន់ ​ក្រោយពី​សម្រាល​កូន​រួច៕