ការ​តាំង​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​ ដល់​២៩​សីហា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

ការ​តាំង​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​ ដល់​២៩​សីហា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​



ភ្នំពេញ ​៖ ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ​(CIMIF 2016) និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​(CTG 2016) នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ដល់ ២៨ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​សាល​សន្និបាត ​និង​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ​។

​អ្នក​តាំង​ពិព័រណ៍​ជាង​២០០​ មកពី​១៤​ប្រទេស ​រួម​ទាំង​ប្រទេស​កម្ពុជា នឹង​តាំង​បង្ហាញ​ផលិត​ផល និង​បច្ចេកវិទ្យា​ចុងក្រោយ​ទៅតាម​ស្ដង់​នីមួយៗ​សរុប​ជាង​២៥០​ស្ដង់។​

ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀកបំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ ​នៅតែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​ការ​តាំង​ពិព័រណ៍​ខ្នាត​អន្តរជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។

ពិធី​សម្ពោធ​ជា​ផ្លូវការ​ នឹង​ត្រូវ​រៀបចំ​ដោយ​ក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និង​សហការ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) សភា​ពាណិជ្ជកម្ម​កម្ពុជា​(CCC) និង​គាំទ្រ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ នៃ​ក្រសួងពាណិជ្ជកម្ម​(TPD)។​

*ការចូលរួម​ពី​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​
ដោយសារ​តែ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ និង​មានតម្លៃ​ពលកម្ម​សមរម្យ ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ដូចជា RIECKERMANN, TRUMPF, VEIT, JUKI, ORGAN NEEDLE S, EISENKRAFT កំពុង​តែ​ស្វែងរក​ឱកាស​ជំនួញ​នៅ​ប្រទេស​កម្ពុជា​ ដោយ​ចូលរួម​ព្រឹត្តិការណ៍​មួយ​នេះ។

សមាគម​ឧស្សាហកម្ម​អគ្គិសនី និង​អេឡិចត្រូនិក​តៃវ៉ាន់ ដែល​មាន​ក្រុមហ៊ុន​ចំនួន​១០ ក៏​នឹង​តាំង​បង្ហាញ​ប្រភេទ​ឧបករណ៍​អគ្គិសនី ថាមពល និង​ប្រព័ន្ធ​ភ្លើង​ជា​លើកដំបូង​ផង​ដែរ​។
សូម​កុំ​ខកខាន​ក្នុងការ​ចូលរួម​ទស្សនា​ក្រុមហ៊ុន​ទាំងអស់នោះ​នៅ​ការ​តាំង​ពិព័រណ៍​៤​ថ្ងៃ ​ដើម្បី​អភិវឌ្ឍន៍​ទស្សនៈ​វិស័យ​ពាណិជ្ជកម្ម​របស់​លោក​អ្នក​។​

*វេទិកា​ពិព័រណ៍​ឧស្សាហកម្ម​ដ៏​លេចធ្លោ​បំផុត​
អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ​ដែល​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង​ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់​ និង​វាយនភណ្ឌ​កម្ពុជា​អន្តរជាតិ​នៅតែ​តាំងចិត្ត​ថា​ ជា​វេទិកា​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក។

អ្នក​ចូលរួម​ការ​តាំង​ពិព័រណ៍​ទាំងអស់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ព្រឹត្តិការណ៍​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ ដែល​រៀបចំឡើង​ដោយ​អ្នកមាន​ជំនាញ​។​

តាមរយៈ​ការ​ចូល​ទស្សនា​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​កម្ពុជា​អន្តរជាតិ និង ពិព័រណ៍​ឧស្សាហកម្ម​សម្លៀក​បំពាក់ និង​វាយ នភណ្ឌ​កម្ពុជា​អន្តរជាតិ ​លោកអ្នក​នឹង​អាច​ទិញ​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ ឱកាស​ទទួល​បាន​ចំណេះដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ និង​អាច​ពិភាក្សា​ជាមួយ​អ្នកជំនួញ​មកពី​ក្រៅប្រទេស​ទៀតផង​។ ​“​យើង​នឹង​ធ្វើ​ខ្លួន​ជា​ចលករ​មួយ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​” ជា​សម្ដី​របស់​លោក Akai Lin ប្រធាន​គម្រោង​ក្រុមហ៊ុន Chan Chao International Co., Ltd​។​

*សេវាកម្ម​ការ​ចុះឈ្មោះ​ជាមុន និង​ការ​ចូល​ទស្សនា​ជា​ក្រុម​
​ដើម្បី​សន្សំសំចៃ​ពេលវេលា លោកអ្នក​អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ជាមុន ​ហើយ​លោក​អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​អាហារ​មួយ ​និង​សៀវភៅ​អ្នក​តាំង​ពិព័រណ៍​នៅ​បញ្ជរ​ចុះឈ្មោះ​។​

អ្នក​រៀបចំ​ពិព័រណ៍​ ក៏​ផ្ដល់​សេវា​ធ្វើដំណើរ​សម្រាប់​អ្នក​ចូល​ទស្សនា​ជា​ក្រុម​ ចាប់ពី​១០​នាក់​ឡើង​ទៅ ​ករណី​មានការ​ស្នើសុំ​។​ សម្រាប់​ព័ត៌មាន​លំអិត សូម​ចូល​ទៅ​កាន់​គេហទំព័រ​www.cam bo-expo.com៕ការ​តាំង​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​ ដល់​២៩​សីហា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​
ការ​តាំង​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​ ដល់​២៩​សីហា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

ការ​តាំង​ពិព័រណ៍​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦​ ដល់​២៩​សីហា នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​