​ឃាត់ខ្លួន​មនុស្ស​១១​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន​

​ឃាត់ខ្លួន​មនុស្ស​១១​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន​



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បង្ក្រាប​ទីតាំង​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​១១​នាក់ ​និង​វត្ថុតាង ឧបករណ៍​កែច្នៃ​សម្រាប់​សេព​បាន​មួយ​ចំនួន​ផង​ កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​ការ​បញ្ជា​ពី​លោក​អធិការ​នគរបាល​ខណ្ឌ។

លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ ​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ និង​រឹបអូស​បាន​ឧបករណ៍​សម្រាប់​សេព​បាន​មួយ​ចំនួន​ទៀត។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនជាប់សង្ស័យ​ទាំង​១១​នាក់​នោះ កំពុង​ត្រូវ​បាន​សួរនាំ និង​ធ្វើ​ការ​ពិនិត្យ​ទឹកនោម ដើម្បី​រក​សារជាតិ​ថ្នាំញៀន​ក្នុង​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​មុន​ និង​ចោទប្រកាន់​ពួកគេ​៕
​ឃាត់ខ្លួន​មនុស្ស​១១​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន​