ដំណោះស្រាយ​ទាន់​ចិត្ត ! សម្ដេច​តេ​ជោ ផ្ដល់​ការ​ជួសជុល​ផ្លូវលំ​ចម្ងាយ​ជាង​៤​គ​.​ម ជូន​ពលរដ្ឋ​ឃុំ​ភ្នំ​តូច និង​ឃុំ​រហាត់ទឹក

ដំណោះស្រាយ​ទាន់​ចិត្ត ! សម្ដេច​តេ​ជោ ផ្ដល់​ការ​ជួសជុល​ផ្លូវលំ​ចម្ងាយ​ជាង​៤​គ​.​ម ជូន​ពលរដ្ឋ​ឃុំ​ភ្នំ​តូច និង​ឃុំ​រហាត់ទឹក

សៀមរាប​ ៖​ ផ្លូវ​លំ​មួយ​ខ្សែ​​ត.​ភ្ជាប់​ពី​ភូមិ​បឹង​ត្រស់ ឃុំ​ភ្នំ​តូច ឆ្ពោះ​ទៅ​កាន់​ភូមិ​អូរ​ជួប និង​ភូមិ​គោក​ពន្លៃ នៃ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​ឧត្តរមានជ័យ ដែល​កំពុង​ទទួលរង​នូវ​ការខូចខាត​នោះ ត្រូវ​បាន​ជួសជុល​កែលំអ​ឡើងវិញ​ហើយ ដោយ​បាន​ដំណើរការ​ការដ្ឋាន នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ ក្រោម​កិច្ចប្រតិបត្តិការ​ដោយ​កង​វិស្វកម្ម​ តេ​ជោ ហ៊ុន សែន សៀមរាប។

លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក​ចុះ​ពិនិត្យមើល​កិច្ច​ដំណើរការ​ការដ្ឋាន​នោះ។

លោក​បាន​បញ្ជាក់​ថា ថ្មីៗ​នេះ បងប្អូន​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ដាក់​សំណើ​គោរព​ជូន​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក ខេង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​ តេ​ជោ ហ៊ុន សែន សៀមរាប ជាមួយនឹង​របាយការណ៍​ស្តីអំពី​ស្ថានភាព​ផ្លូវ​នេះ​ផង​ដែរ។

លោក​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល​មិន​គួរ​ឲ្យ​ជឿ ដែល​ការដ្ឋាន​មួយ​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​​កក្កដា​នេះ ព្រោះថា​សំណើ​នោះ វា​ស្ទើរតែ​មិនទាន់​ស្ងួត​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​នៅឡើយ​ផង​នោះ។

លោក ខេង សុមេធ បង្ហើប​ឲ្យ​ដឹង​ថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​សម្ដេច​តេ​ជោ ដូច្នេះ​ការ​ដោះស្រាយ​បញ្ហា​ចាំបាច់​ជូន​ប្រជាពលរដ្ឋ គឺ​ស្ថិត​ក្នុង​ករណី​អាទិភាព។

លោក​បាន​បន្ត​ថា រាល់​សំណើ​ចាំបាច់​របស់​ប្រជាពលរដ្ឋ មិន​អាច​ដេក​ផ្លូវ​បាន​នោះ​ទេ ករណី​សំណើ​មួយ​នេះ ក៏ដូចជា​សំណើ​ចាំបាច់​ផ្សេងៗ​ទៀត​រួមមាន​ សំណើ​ជីក​ស្រះ​ទឹក ​កាល​ក្នុង​រដូវ​រាំង​ស្ងួត​កន្លង​មក​នេះ គឺ​ត្រូវ​បាន​សម្ដេច​តេ​ជោ ចេញ​បទបញ្ជា​សម្រេច​ឲ្យ​អនុវត្ត​មុន​ចុះហត្ថលេខា​លើ​ឯកសារ​ជា​ផ្លូវការ។

លោក​បាន​បកស្រាយ​បន្ថែម​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​រាល់​វេទិកា​បើក​សម្ពោធ​សមិទ្ធផល​នានា​កន្លង​មក​នេះ សម្ដេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​បាន​ធ្វើ​សេចក្ដី​សម្រេច​តាម​សំណើ​ជូន​ប្រជាពលរដ្ឋ​មិនដែល​អាក់ខាន​នោះ​ឡើយ (ធ្វើ ដោយ​មិន​សន្យា សន្យា គឺ​ទទួលខុសត្រូវ) តាមរយៈ ​នៃ​ការប្រើប្រាស់​សិល្បៈ ​នៃ​ការ​ចែករំលែក នាំមក​នូវ​ផល​ប្រយោជន៍​ជូន​ប្រជាជន សហគមន៍ និង​សង្គមជាតិ។

លោក​ខេង សុមេធ បញ្ជាក់​ថា ចម្ងាយ​ផ្លូវលំ​ជាង​៤​គ​.​ម​នេះ ត្រូវ​បាន​ចាក់​ក្រាល​ដីក្រហម ជួស​ជុល​ស្ថានភាព​ខូចខាត​កន្លងមក និង​ត្រូវ​បាន​ចាក់​ក្រាល​កម្ទេច​ថ្មភ្នំ​ពីលើ​បន្ថែម​ទៀត​ផង​ដែរ៕