បំរាមចេញហើយ! «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» និង​ «​ទាល់តែ​យូរ ​ទើប​ស៊ី​អូន​បាន​»

រាជធានីភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិតផ្លូវការ​ណ៍​​មួយ ​ទៅ​កាន់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​ទាំង​អស់ ត្រូវ​បញ្ឈប់​ការ​ចាក់​​ផ្សាយ​បទ​ចម្រៀង «ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» របស់​លោក​កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន​» របស់​កញ្ញា​ម៉ា​
លី​ស ដែល​កំពុង​​ទទួល​រង​​ការ​​រិះគន់​​យ៉ាងខ្លាំង​ពីគ្រប់មជ្ឈដ្ឋាន ​។

ក្រសួង​​ព័ត៌មានបាន​ចាត់​ទុកបទ​ចម្រៀង​ទាំង​២​បទ​​ខាងលើ គឺ​មាន​ផ​ល​ប៉ះពាល់​ខ្លាំង​ ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​​អត្ថន័យ​ប្រាស​ចាក​ពី​ក្រម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឱ្យ​ដឹងបទ​​ចម្រៀង​ទាំង​២ ​«​ស៊ី​បាន​ចេះ​ តែ​ស៊ី​ទៅ​» ​និង​«​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​​បាន​» គឺ​មានការ​ប៉ះពាល់​ខ្លាំង​​ដល់​តម្លៃ​វប្ប​ធ​ម៌ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ ពី​ក្រុម​សីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត ។

ដូច្នេះ ដើម្បី​ចៀសវាង​ការ​ទទួលលទ្ធផល​​អវិជ្ជមាន​ក្នុង​​សង្គម តាម​រយៈ​ការ​ផ្សា​ព្វ​ផ្សាយ​​បទ​ចម្រៀង​ទាំង​២​នេះ​ ក្រសួង​ព័ត៌មាន​ស្នើ  លោក លោកស្រី ម្ចាស់​ស្ថានីយ វិទ្យុ ទូរទស្សន៍​ទាំងអស់​ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ ​ចាប់តាំង​ពី​ថ្ងៃ​ជូន​ជូន​ដំណឹង​នេះ​តទៅ​ ។ ​

មុន​នឹង​ចេញ​សេចក្តី​ប្រកាស​ជូនដំណឹង​របស់​ក្រសួង​ព័ត​មាន​នេះ​ តារាចម្រៀង​លោកកែវ វាសនា បាន​បង្ហោះ​សារ​ដល់​ប្រិ​យ​មិត្ត​គាំទ្រ ក្នុង​នោះ​បាន​ចាត់​ទុក​ការ​​រិះគន់​នោះ​ អាច​ជា​ចំណុច​វិជ្ជមាន និ​ងអ​វិជ្ជមាន​ ។ លោក​បាន​ស​សេរ​ថា «​មួយ​រយៈ​នេះ ​តាំងពី​ចេញ​​បទ​​ស្រី «ទាល់​តែ​យូរ ​ទើប​ស៊ី​​អូន​បាន​» ​​មក បទ​​ខ្ញុំ​មួយ​បទ ​ក៏​បាន​ល្បី​​​យ៉ាង​ខ្លាំង ។ អរគុណ​បងប្អូន​តាំង​អស់​ ដែល​បាន​​រិះ​​​គន់ ដើម្បី​ស្ថាបនា តែ​សូម​ចិត្ត​កុំ​រិះគន់​​បំបាក់​ទឹ​ក​ចិត្ត​​អ្ន​ក​ផលិត ព្រោះ​បើ​យើង​គ្រាន់​ត​តែ​ចាំ​ស្តាប់​ហើយ រិះគន់​នោះ​ គឺ​ស្រួល​ណាស់​ តែ​គ្នា​អ្នក​​ផលិត ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ស្តាប់ ​គឺ​ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស​ទេ ខ្ញុំ​ម្នាក់ឯង ​ក៏​មិន​អាច​តម្រូវ​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ដែ​រ តែ​ពួក​ខ្ញុំ​នឹង​ខឹត​ខំ​ផលិត Original song (​បទ​ថ្មី​) ឱ្យ​​បាន​ច្រើន ​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ចេះ​ឲ្យ​តម្លៃ​បទ​ថ្មី ​។

ដោ​យ​ឡែក​ តារាចម្រៀងម៉ា​លី​ស ក៏​បាន​ស​សេរ​សុំ​ទោស​ផង​ដែរ​​ថា ​«​សូម​អភ័យ​ដល់ fan និងពុក​ម៉ែ​បងប្អូន​ នៅ​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​គ្នា​ផង ​ហើយ​ក៏​អរគុណ​ដល់​ការ​រិះគន់​ ចំ​ពោះ​រូប​នាង​ខ្ញុំ​ដែរ​ បាន​បកស្រាយ​បទ​ចំរៀង កាលពី​ថ្ងៃ​ទី​៣​នៅ MyTv ដែល​ធ្វើឱ្យ​​មានការ​មិន​ពេញចិត្ត​នៅ​បទ​ចំរៀង​មួយ​នេះ តែ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​​គ្រាន់​​តែ​ជា​អត្ថន័យ​នៃ​បទ​ចំរៀង​ហើយ​ខ្ញុំ​ទទួលស្គាល់​ថា​ បទ​មួយ​នេះ​ជា​បទ​ចម្លង ​តែ​នាង​គ្រាន់តែ Cover តែ​ប៉ុ​ណ្នោះ​» ៕