ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ រត់គេចខ្លួនពេលឃើញ សមត្ថកិច្ចដាក់គោលដៅ បន្សល់ទុក AK-47 ២ដើមនៅស្រុកអូរាំងឪ

(ត្បូងឃ្មុំ)៖ ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចអះអាងថា ជាក្រុមចោរប្លន់ប្រដាប់អាវុធហត្ថនោះ បានរត់គេចខ្លួនភ្លាមៗ ពេលឃើញសមត្ថកិច្ចដាក់ នៅតាមគោលដៅ ដោយបានបន្សល់ទុកអាវុធ AK-47 ២ដើម និងវត្ថុតាងមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកអូរាំងឪ បានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងមូលដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំគងជ័យ ដូចសព្វមួយដង ស្រាប់តែពេលនោះ បានប្រទះឃើញជនសង្ស័យទាំង៣ ប្រុងធ្វើដំណើរឆ្លងកាត់ ប៉ុន្តែពួកគេនៅពេលឃើញសមត្ថកិច្ចយើង ក៏រត់គេចខ្លួន ដោយបន្សល់ទុកកាំភ្លើង និងវត្ថុតាងមួយចំនួនតែម្តង។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា «ពេលដែលកម្លាំងកំពុងត្រួតពិនិត្យស្រាប់តែប្រទះឃើញ រ៉ឺម៉កម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់ ខណៈពេលនោះ សមត្ថកិច្ចមានការសង្ស័យក៏បានហៅត្រួតពិនិត្យ ស្រាប់តែជនសង្ស័យ៣នាក់នោះ រត់គេចខ្លូនចោលម៉ូតូបាត់ស្រមោល ក្រោយមកសមត្ថកិច្ចបានឆែកឆេរ រកឃើញ អាវុធAK47 ២ដើម បង់២ គ្រាប់៣២គ្រាប់ កន្ដ្រៃកាត់ដែក១ ដែលជនសង្ស័យបានច្រកក្នុងការ៉ុង»។ បច្ចប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ លើករណីមួយនេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ក្រុមចោរមួយក្រុមមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែងមួយដើម មិនស្គាល់ម៉ាក បានចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយប្រមូលបានទ្រព្យសម្បត្តិមួយចំនួនធំ។ មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដែលមានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។

សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាស២ជី ខ្សែដៃប្លាកទីន២ជី ជញ្ជៀនមាស២វង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាម១លានដុង ក្រោយមករត់គេចខ្លូនបានស្រមោល។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យ មកមកផ្តន្ទាទោសតាមច្បាប់។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត