ហែល​ទឹក អាច​ពង្រឹង​ដល់​សុខភាព​ជង្គង់​កាន់តែ​រឹងមាំ​

ហែល​ទឹក អាច​ពង្រឹង​ដល់​សុខភាព​ជង្គង់​កាន់តែ​រឹងមាំ​


ហែល​ទឹក អាច​ពង្រឹង​ដល់​សុខភាព​ជង្គង់​កាន់តែ​រឹងមាំ​

​ជាមួយនឹង​ការ​ចាស់​ទៅ​តាម​អាយុ គឺ​មាន​ការប្រែប្រួល​ច្រើនណាស់ សម្រាប់​មនុស្ស​ម្នាក់ៗ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ នៅពេលដែល​មាន​ការប្រែប្រួល​ខាង​ផ្លូវកាយ រឿង​នេះ​ច្រើនតែ​ទាក់ទង នឹង​ការ​ដាច់ដោច​សាច់ដុំ និង​ឆ្អឹង​នៅក្នុង​រាងកាយ​វិញ​។ រឿង​នេះ​កើតឡើង​ជាពិសេស ទៅលើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​តែម្តង​។ ជង្គង់ ត្រូវបាន​គេ​ស្គាល់​ថា ជា​សន្លាក់​ដ៏​ធំ​បំផុត​មួយ​ក្នុង​រាងកាយ ដែល​ផ្តល់​នូវ​ការ​ទ្រទ្រង់​រាងកាយ​ទាំងមូល​។

​យក​ល្អ អ្នក​គួរតែ​ធ្វើយ៉ាងណា ថែរក្សា​ជង្គង់​នេះ​ឲ្យបាន​រឹងមាំ និង​មាន​សុខភាព​ជា​និច្ច ទៅ​តាមរយៈ​ការ​ហាត់ប្រាណ ហើយ​លំ​ហាត់ប្រាណ​ដែល​គេ​រកឃើញ​ថា អាច​ថែរក្សា​សុខភាព​ជង្គង់​ល្អ​នោះ គឺ​ការ​ហែល​ទឹក​តែម្តង​។

ការ​ហែល​ទឹក គឺជា​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ សម្រាប់​សន្លាក់​ទាំងអស់ ព្រោះ​វា​មាន​ឥទ្ធិពល​តិច និង​មាន​សុវត្ថិភាព​សម្រាប់​ជង្គង់​ដែល​ទន់ខ្សោយ​ស្រាប់​។ លំ​ហាត់ប្រាណ​បែបនេះ មាន​សម្ពាធ​តិចតួច​បំផុត​សម្រាប់​ជង្គង់ ហើយ​វា​ក៏​ល្អ ចំពោះ​អ្នកជំងឺ​ជង្គង់ និង​រលាក​សន្លាក់​ដែរ​។ ការ​ហែល​ទឹក​ទៀងទាត់ នឹង​ជួយ​កាត់បន្ថយ ភាពគាំង​ក្នុង​សន្លាក់ និង​ពង្រឹង​ដល់​សាច់ដុំ​ជាច្រើន ដែល​មាន​នៅ​ជុំវិញ​ជង្គង់​នោះដែរ​។ ការ​ហែល​ទឹក​ប្រហែល ៣០ នាទី រយៈពេល ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គួរតែ​ជា​ពេលវេលា​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ជង្គង់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។