​ចេះ​តែ​មាន​អារម្មណ៍​ថា រងា អាច​ដោយសារ​តែ​កង្វះ​ជីវជាតិ​ទាំងនេះ​

​ចេះ​តែ​មាន​អារម្មណ៍​ថា រងា អាច​ដោយសារ​តែ​កង្វះ​ជីវជាតិ​ទាំងនេះ​


​ចេះ​តែ​មាន​អារម្មណ៍​ថា រងា អាច​ដោយសារ​តែ​កង្វះ​ជីវជាតិ​ទាំងនេះ​

​ការ​ដែល​មាន​អារម្មណ៍​រងា នៅពេល​បើក​ម៉ាស៊ីនត្រជាក់​ខ្លាំង គឺជា​រឿង​ធម្មតា​ទេ តែ​បើសិនជា​មាន​អារម្មណ៍​ថា ប្រអប់​ដៃ និង​ប្រអប់ជើង ដូចជា​ដាក់​ទឹកកក​ពី​លើ​វិញ​នោះ មានន័យ​ថា អ្នក​អាច​នឹង​មាន​បញ្ហា​សុខ​ភាព​ផ្សេង​វិញ​ហើយ​។ អារម្មណ៍​បែប​នេះ អាច​កើតឡើង​បាន ដោយសារ​តែ​កង្វះ​ជីវជាតិ​មួយចំនួន ក្នុង​រាងកាយ​ប៉ុណ្ណោះ ដូចជា ៖

កង្វះ​ជាតិ​ដែក​
បើសិន​ជា​អ្នក​យល់ថា​ខ្លួនឯង​រងា ឬ​ត្រជាក់​គ្រប់​ពេល​នោះ វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី កង្វះ​ជាតិ​ដែក​ក្នុង​ឈាម​ហើយ​។ ជាតិ​ដែក គឺជា​សារធាតុ​ដ៏​សំខាន់​មួយ ក្នុង​ការជួយ​កោសិកា​គ្រាប់​ឈាម ដឹកនាំ​អុកស៊ីសែន និង​ជីវជាតិ​ក្នុង​រាងកាយ​បាន​។ បើសិនជា​គ្មាន​ជាតិ​ដែក​គ្រប់​ទេ កោសិកា​គ្រាប់​ឈាម​ក្រហម មិន​អាច​ធ្វើ​ការងា​ររ​បស់​វា ប្រកបដោយ​ប្រសិទ្ធភាព​ទេ ហើយ​ក៏​ធ្វើឲ្យ​មាន​អារម្មណ៍ ត្រជាក់​អញ្ជឹង​ដែរ​។

ស្គម​ពេក​
ទម្ងន់​ដែល​ស្គម​ពេក អាច​ជា​ហេតុផល​មួយ ដែល​ធ្វើឲ្យ​មនុស្ស​យើង ត្រជាក់​គ្រប់ពេល​។ ទម្ងន់​មិន​គ្រប់គ្រាន់ មានន័យ​ថា អ្នក​មាន​ការ​បំបែក​កាឡូរី​តិច​ក្នុង​ខ្លួន ហើយ​ក៏​ធ្វើឲ្យ​រាងកាយ លូតលាស់​សាច់​មិន​គ្រប់​ចំនួន​ដែរ​។

កង្វះ​វីតាមីន B12
បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ត្រជាក់​ខ្លាំង អ្នក​ប្រហែលជា​មិន​មាន​វីតាមីន B12 ក្នុង​ខ្លួន​គ្រប់គ្រាន់​ឡើយ​។ វី​តា​មីនេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការដឹកនាំ​កោសិកា​គ្រាប់​ឈាមក្រហម ចូលទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​។ បើសិនជា​មិន​មាន​វា​គ្រប់គ្រាន់​ទេ អ្នក​អាច​នឹង​ត្រជាក់​ក្នុង​ខ្លួន​គ្រប់ពេល​ហើយ​។

ចរន្តឈាម​ខ្សោយ​
បើសិនជា​ប្រអប់ដៃ និង​ប្រអប់ជើង​ត្រជាក់​ជាប់​រហូត នោះ​ចរន្តឈាម​អ្នក អាច​នឹង​មាន​បញ្ហា​ណាមួយ​ហើយ​។ ការជក់បារី អាច​បណ្តាល​ឲ្យ​ចរន្តឈាម​ចុះ​ខ្សោយ ព្រោះ​ថា​វា​អាច​បណ្តាល​ឲ្យ សរសៃឈាម​រួម​តូច​បាន​។

របប​អាហារ​កង្វះ​ជាតិ​ប្រូតេអ៊ីន​
បើសិន​ជា​អ្នក​កំពុងតែ​រស់​ដោយសា​រកា​រញ៉ាំ​បន្លែ និង​ផ្លែឈើ ហើយ​មិន​ញ៉ាំ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ពី​សាច់ ទឹកដោះគោ និង​គ្រាប់​ធញ្ញជាតិ​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​ឆាប់​រងា និង​អស់កម្លាំង​ណាស់​។ ដើម្បី​ថែរក្សា​កម្រិត​ថាមពល​ឲ្យ​ហ្នឹង អ្នក​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យបាន​ច្រើន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។