បើកបរងោកមួយផាំង ជើងជាន់ហ្គាកប់ បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ស្រែច្រើនត្រឡប់

ខេត្តស្វាយរៀង៖ មានរថយន្តកាមរីបាឡែនមួយគ្រឿង អត់ស្លាកលេខ បើកបរដោយបុរសម្នាក់ បានបោះពួយល្បឿនលឿនពេញទំហឹងតាមផ្លូវជាតិលេខ១៣ ធ្វើដំណើទឹសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចការដ្ឋានស៊ីណូហាយដ្រូ ក៏រេចង្កូតធ្លាក់ផ្លូវហោះផ្លោងក្រឡាប់រាប់សិបត្រឡប់ ដូចរឿងកុនចិនហុងកុងបណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង បន្ទាប់មកគេឃើញជនរងគ្រោះដែលជាអ្នកបើកបរលូនចេញពីរថយន្តប្រឡាក់ភួកឲ្យស្រម៉ក តែសំណាងល្អ គ្រាន់តែរបួសរលាត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ១៣ ចំណុចខាងមុខការដ្ឋានសាងសង់ផ្លូវក្រុមស៊ីណូហាយដ្រូ (ក្រុមហ៊ុនចិន) ស្ថិតនៅភូមិពភ្លា សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កើតឡើងដោយសារមូលហេតុ អ្នកបើកកបរក្នុងស្ថានភាពងងុយដេក ងោកមួយភាំងជើងជាន់ហ្គារកប់ ធ្វើឲ្យរថយន្តហោះផ្លោងចុះពីលើថ្នល់ចុះវាលស្រែក្រឡាប់តែម្តងហើយ ចំណែករថយន្តត្រូវបែកបាក់ក្រពិតស្ទើរមើលលែងយល់ រីឯអ្នកបើកបរសំណាងល្អគ្រាន់តែរលត់ដៃជើងបន្តិចបន្តួចប៉ុណ្ណោះ ។

ទោះជាយ៉ាងណា ហេតុការខាងលើ មិនបានបង្កឲ្យអ្នកធ្វើដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយសមត្ថកិច្ចបានហៅរថយន្តស្ទូចយកទៅដាក់យានដ្ឋានជួសជុលរថយន្តតែម្តង ៕

បើកបរងោកមួយផាំង ជើងជាន់ហ្គាកប់ បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ស្រែច្រើនត្រឡប់ បើកបរងោកមួយផាំង ជើងជាន់ហ្គាកប់ បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ស្រែច្រើនត្រឡប់

ប្រភព៖ nokorwatnews

  • បើកបរងោកមួយផាំង ជើងជាន់ហ្គាកប់ បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ស្រែច្រើនត្រឡប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: