អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

កាលពីពេលថ្មីៗនេះ អ្នកនេសាទចិនមួយក្រុម ត្រូវបានអាជ្ញាធរក្រុង Shenzhen ចាប់ឃាត់ខ្លួន ខណៈពួកគេកំពុងតែព្យាយាមលួចរត់ពន្ធទូរសព្ទ iPhone ជាច្រើនគ្រឿង ពីទីក្រុងហុងកុង ចូលទៅកាន់ចិនដីគោក។ ទូរសព្ទ iPhone ទាំងនោះ ត្រូវបានលាក់ទុកនៅក្នុងធុងសម្រាប់ដាក់ត្រី ដែលពួកគេនេសាទបានរាល់ថ្ងៃ។

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមមន្ត្រីល្បាតតាមព្រំដែន បានឃាត់ក្រុមអ្នកនេសាទ ជិះទូកល្បឿនលឿនមួយគ្រឿង កាលពីព្រឹក ថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ធ្វើឲ្យពួកគេមានសភាពភិតភ័យ ឃើញដូច្នេះក្រុមមន្ត្រីល្បាត ក៏បានសម្រេចចិត្តធ្វើការឆែកឆេរតែម្ដង។ ជាក់ស្ដែង ក្រុមមន្ត្រីទាំងនោះបានរកឃើញថា ក្រៅពីមានត្រីជាច្រើនក្បាលនៅលើទូក នៅមានទូរសព្ទ iPhone ចំនួន ៣៧០គ្រឿង ច្រកនៅក្នុងថង់ប្លាស្ទិក បង្កប់នៅក្រោមត្រីទាំងនោះផងដែរ បើសរុបជាទឹកប្រាក់ប្រមាណជា ២លានយ័ន (ប្រហែល៣០ម៉ឺនដុល្លារ)។

យ៉ាងណាមិញ ក្រុមអ្នកនេសាទទាំងនោះ បានឆ្លើយសារភាពថា ពួកគេត្រូវបានគេជួល ក្នុងតម្លៃ ១ពាន់យ័ន (១៥០ដុល្លារ) ដើម្បីនាំយកទូរសព្ទ iPhone ទាំងនេះ ចូលទៅចិនដីគោក៕

អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី

ប្រភព៖ sabay

  • អ្នក​នេសាទ​ចិន ប្រើ​ស្ទីល​ថ្មី លួច​រត់​ពន្ធ iPhone ដាក់​ក្នុង​ធុង​ត្រី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: