លោក Putin ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក Obama លទ្ធផល​ត្រូវរ៉ូវ​គ្នា​ហើយ…

រដ្ឋាភិបាលក្រឹមឡាំងបានបង្ហើបព័ត៌មានឲ្យដឹងថា លទ្ធផលនៃការពិភាក្សាគ្នាតាមទូរស័ព្ទរវាងលោក Vladimir Putin និងលោក Barack Obama គឺទទួលបានផលវិជ្ជមាន ដោយមហាអំណាចទាំង២នេះ បានស្រុះស្រួលគ្នាបង្កើនកិច្ចសហការទ្វេភាគីឲ្យកាន់តែប្រសើរជាងមុន ក្នុងកិច្ចប្រឆាំងក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ដែលការលើកឡើងនេះ គឺធ្វើឡើងបន្ទាប់ពីលោក Putin ផ្ញើសារទៅលោក Obama ហើយបញ្ជាក់ពីបំណងចង់ឲ្យប្រទេសទាំង២មានទំនាក់ទំនងល្អដូចដើម ។
“ភាគីទាំង២ព្រមព្រៀងបានគ្នាដើម្បីបញ្ជាក់ថា ប្រទេសទាំង២នឹងរៀបចំខ្លួនឲ្យរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធានៅក្នុងប្រទេសស៊ីរី” នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីល្ងាចថ្ងៃពុធ ។
កាលពីសប្ដាហ៍មុន គេធ្លាប់ឃើញមានសារព័ត៌មានមួយបានចុះផ្សាយថា មន្ត្រីអាមេរិកបានដាក់សំណើមួយ ដែលបានបញ្ជាក់អត្ថន័យថា គេចង់ឃើញកងទ័ពអាមេរិក និងរុស្ស៊ី ធ្វើការវាយប្រហាររួមគ្នា លើក្រុមឧទ្ទាម Al-Nusra Front ដែលជាសាខាមួយរបស់ក្រុម Al-Qaeda នៅក្នុងប្រទេសស៊ីរី តែទោះជាយ៉ាងនេះក្ដី ការលើកឡើងនេះមិនត្រូវបានភាគីរុស្ស៊ីធ្វើការបញ្ជាក់ឲ្យដឹងបន្ថែមទេ ។

កិច្ចពិភាក្សាគ្នាស្ដីពីការដោះស្រាយវិបត្តិភេរវកម្មក្នុងប្រទេសស៊ីរីលើកនេះ គឺធ្វើឡើងដោយមានការទូរស័ព្ទពីលោក Putin ទៅកាន់លោក Obama ខណៈដែលកាលពីប៉ុន្មានថ្ងៃមុននេះ លោក Putin បានផ្ញើលិខិតមួយច្បាប់ទៅលោក Obama ហើយបង្ហាញពីគោលជំហរចង់ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ ប្រែជាល្អដូចដើម ៕

លោក Putin ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក Obama លទ្ធផល​ត្រូវរ៉ូវ​គ្នា​ហើយ… លោក Putin ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក Obama លទ្ធផល​ត្រូវរ៉ូវ​គ្នា​ហើយ…

ប្រភព៖ kqube

  • លោក Putin ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក Obama លទ្ធផល​ត្រូវរ៉ូវ​គ្នា​ហើយ…已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: