វីតាមីន B9 ឬ ហ្វូ​លិក​អាស៊ីត និង ស្ត្រី​មាន​ផ្ទៃពោះ​

វីតាមីន B9 ឬ ហ្វូ​លិក​អាស៊ីត និង ស្ត្រី​មាន​ផ្ទៃពោះ​


វីតាមីន B9 ឬ ហ្វូ​លិក​អាស៊ីត និង ស្ត្រី​មាន​ផ្ទៃពោះ​

​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព ក្នុងពេល​មាន​ផ្ទៃពោះ នឹង​ជួយ​ឲ្យ​ប្រាកដថា អ្នក និង​កូន​ក្នុង​ផ្ទៃ ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​តាម​តម្រូវការ​។ ថ្វី​បើ​វីតាមីន និង​ជាតិ​រ៉ែ​ទាំងអស់ មាន​សារៈសំខាន់​ក្នុង​ពេល​នេះ​ក៏​ដោយ ក៏​មាន​ជីវជាតិ​ដ៏​សំខាន់​ជាច្រើន ដែល​គួរប្រើ​មុន និង​ច្រើនជាងគេ​ដែរ នោះ​គឺ​វីតាមីន B9 ឬ​ហ្វូ​លិក​អាស៊ីត​តែម្តង​។

​ហ្វូ​លិក​អាស៊ីត គឺជា​ជីវជាតិ​ដ៏​សំខាន់​បំផុត ក្នុងពេល​មាន​ផ្ទៃពោះ​។ មុខងារ​ដំបូង​គេ​របស់​វា គឺ​បង្កា​រការ​ខូច​អវៈយវៈ ក្នុងពេល​សម្រាល​ដូចជា ពក​ឆ្អឹងខ្នង និង​ខូច​បំពង់​សរសៃប្រសាទ​របស់​ទារក​។ ជីវជាតិ​ប្រភេទ​នេះ ត្រូវ​បាន​ណែនាំ​ឲ្យ​យ៉ាងហោចណាស់ ៤០០ ម៉ៃក្រូ​ក្រាម ជា​ប្រភេទ​ថ្នាំ​គ្រាប់ ចំពោះ​ស្ត្រី​ដែល​កំពុង​តែ​ចង់​មាន​ផ្ទៃពោះ រហូតដល់​មាន​ផ្ទៃពោះ​បាន ៣ ខែ​។ បើសិន​ជា​អ្នក​មិនបាន​ប្រើ​ថ្នាំ​ជីវជាតិ​នេះ មុនពេល​មាន​ផ្ទៃពោះ​ទេ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​ប្រើ​វា​ភ្លាមៗ នៅពេល​រកឃើញថា ខ្លួនឯង​មាន​ផ្ទៃពោះ​ហើយ​។

ក្រៅពី​ថ្នាំ​បំប៉ន​នេះ អ្នកជំនាញ​ជាច្រើន​បាន​ណែនាំ ឲ្យ​ញ៉ាំ​អាហារ​បន្ថែម ដែល​មាន​ជីវជាតិ​មួយ​នេះ​ខ្ពស់​។ បន្លែ​ពណ៌​បៃតង និង​អង្ករសម្រូប គឺ​សម្បូ​រណាស់​ហ្វូ​លិក​អាស៊ីត​នេះ​។ ដោយសារ​តែ​វា​មាន​ការពិបាក​ក្នុង​ការទទួលបាន ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់ ពី​របប​អាហារ​តែមួយ​មុខ ដូច្នេះ ម្តាយ​ត្រូវតែ​ប្រើ ថ្នាំ​បំប៉ន​ជីវជាតិ​នេះ​បន្ថែម ដែល​មាន​ការណែនាំ​ពី​គ្រូពេទ្យ​ត្រឹមត្រូវ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។