​ហេតុ​អ្វី​ក្រោយ​រួមភេទ​រួច ឃើញ​មាន​កន្ទួល​ក្រហម លើ​លិង្គ​ខ្ញុំ​ចឹង​?

​ហេតុ​អ្វី​ក្រោយ​រួមភេទ​រួច ឃើញ​មាន​កន្ទួល​ក្រហម លើ​លិង្គ​ខ្ញុំ​ចឹង​?


​ហេតុ​អ្វី​ក្រោយ​រួមភេទ​រួច ឃើញ​មាន​កន្ទួល​ក្រហម លើ​លិង្គ​ខ្ញុំ​ចឹង​?

​ខ្ញុំ​អាយុ ៣០ ឆ្នាំ ហើយ​ពេល​ថ្មីៗ​នេះ ខ្ញុំ​ក៏​បាន​រួមភេទ​ជាមួយ​ដៃគូ​ខ្ញុំ​ដែរ ប៉ុន្តែ ក្រោយ​ពី​រួមភេទ​រួច ខ្ញុំ​ក៏​ឃើញ​មាន​កន្ទួល​ក្រហមៗ រមាស់​ច្រើន​នៅលើ​លិង្គ​ខ្ញុំ​។ តើ​វា​អាច​បណ្តាលមកពី​ហេតុអ្វី​ទៅ​? ហើយ​ខ្ញុំ​គួរតែ​ទៅ​ជួប​ពេទ្យ​ទេ ព្រោះថា​នេះ​មិនមែន​ជា​លើកទីមួយ ដែល​ខ្ញុំ​រួមភេទ​ជាមួយ​ដៃគូ​ខ្ញុំ​ឡើយ​?

​ស្នាម​កន្ទួល​ក្រហមៗ​លើ​លិង្គ អាច​បណ្តាលមកពី​មូលហេតុ​ច្រើន​ប្រភេទ ដូចជា ការបង្ក​រោគ កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ ជំងឺ​ទឹកនោម​ផ្អែម​ម មាន​ចៃ ឬ​អា​លែ​ក​ស៊ី​។ ដូច្នេះ យក​ល្អ យើង​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ឲ្យដឹង​សម្រេចចិត្ត​ព្យាបាល ដោយ​ផ្អែក​ទៅលើ​មូលហេតុ​របស់​វា​ទៅ​។ ករណីខ្លះ ការពិនិត្យ​រាងកាយ​ធម្មតាៗ​គឺ​គ្រប់គ្រាន់ ដើម្បី​ដឹង​មូលហេតុ​របស់​វា​ហើយ តែ​ក៏​មាន​ករណី​ផ្សេងៗ​ទៀត​ត្រូវការ​ធ្វើ​តេស្ត​ច្រើន ទើប​រក​រោគវិនិច្ឆ័យ​ឃើញ​ដែរ​។ ខាងក្រោម​នេះ គឺជា​មូលហេតុ​ដែល​នាំឲ្យ​មាន​កន្ទួល​ក្រហមៗ លើ​លិង្គ​ជា​ញឹកញាប់​។

ការបង្ក​រោគ​
រឿង​នេះ​កើតឡើង​ច្រើនជាងគេ គឺ​ដោយសារតែ​ជំងឺ​កាមរោគ​តែម្តង ហើយ​ជំងឺ​ដែល​បង្ក​វា​នោះ មានដូចជា Trichomonialis Vaginalis ជំងឺ​ស្វាយ ឬ​ជំងឺប៉េស​ជាដើម​។

កង្វះ​ទឹករំអិល​ក្នុងពេល​រួមភេទ​
បើសិនជា​វា​មិនមែន បង្កឡើង​ដោយ​ការបង្ក​រោគ​ទេ នោះ​គឺជា​ការ​កង្វះ​ទឹក​រំអិល ក្នុងពេល​រួមភេទ​ហើយ ព្រោះ​វា​នឹង​ធ្វើឲ្យមាន ការ​កកិត​ស្បែក​ខ្លាំង និង​បង្ក​ជា​ស្នាម​កន្ទួល​ក្រហម​លើ​លិង្គ​បាន​។ រឿង​នេះ​ច្រើន​កើតឡើង លើ​ការ​រួមភេទ​បែប​ចាប់បង្ខំ ឬ​នៅ​ពេល​ដែល​ស្ត្រី មិនទាន់​មាន​ការ​ត្រៀម​ខ្លួន​រួច​។ ក្រៅពីនេះ វា​ក៏​ធ្វើ​ឲ្យ​ខាង​ស្រី មាន​ការឈឺចាប់​ខ្លាំង​ណាស់​ដែរ​។

អា​លែ​ក​ស៊ី​
ស្ថិត​ក្នុង​ករណី​ដ៏​កម្រ វា​អាច​ដោយសារតែ​ប្រតិកម្ម​អា​លែ​ក​ស៊ី ដែល​ធ្វើ​ឲ្យ​ឈឺចាប់ អារម្មណ៍​ក្រហាយ និងរ​មាស់​នៅ​លើ​លិង្គ​។ វា​អាច​ជា​ការ​អា​លែ​ក​ស៊ី ទៅ​នឹង​សារធាតុ​រំអិល​ចេញពី​មនុស្ស​ស្រី ចៃ​នៅ​រោម​ថ្ងាស​ក្រោម ឬ​រោម​ថ្ងាស​ក្រោម​នោះ ធ្វើ​ឲ្យ​អាលែកស៊ី​តែម្តង ឬក៏​មកពី​ការប្រើ​ស្រោមអនាម័យ ក៏មាន​ដែរ​។

ជំងឺ​ទឹកនោម​ផ្អែម​
ករណីខ្លះ ការ​មាន​ស្នាំ​ក្រហម កន្ទួល ឬរ​មាស់​នៅ​លើ​លិង្គ អាច​ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដូច្នេះ វា​ក៏​អាច​បញ្ជាក់​អំពី សញ្ញា​មិន​ធម្មតា​របស់​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​។ ក្រោយ​ពី​រួមភេទ​រួច បើសិន​ជា​អ្នក​ធ្លាប់​មាន​អា​ការៈក្រហាយៗ ជាមួយនឹង​កន្ទួល​ក្រហមៗ​លើ​ស្បែក និង​មិន​ស្រាកស្រាន្ត​ទៅវិញ ក្រោយ​ពី​ប្រើ​ថ្នាំ​លាប ឬ​ថ្នាំ​ផ្សះ​រួច​នោះ វា​អាច​បញ្ជាក់​ច្បាស់​ថា អ្នក​មាន​ជំងឺ​រលាក​លិង្គ​ហើយ ដូច្នេះ​យក​ល្អ គួរតែ​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មើល​សិន​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។