ផ្ទុះពេញហ្វេសប៊ុក៖ នារីម្នាក់ ហែកកេរ្តិ៍ សាន ស្រីឡៃ ថាយកប្តីគេ

ភ្នំពេញ៖ ថ្មីៗនេះ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវបានស្រ្តីម្នាក់ហែកកេរ្តិ៍ ថារូបនាងបានយកស្វាមីគេ តែមិនហ៊ានទទួលយកការពិត។

គណនីហ្វេសប៊ុករបស់ស្រ្តីម្នាក់ ឈ្មោះ ប៊ុន រាឌី បានបង្ហោះរូបថតគ្រួសារមួយសន្លឹក បានអះអាងថា ម្នាក់ប្រុសក្នុងរូប ជាស្វាមីរបស់អ្នកនាង សាន ស្រីឡៃ ហើយក៏បានសរសេររៀបរាប់ ខាងលើរូបនោះថា "នេះជារូបក្រុមគ្រួសារ ដែលស្រឡាញ់គ្នា ចុះអ្នកវិញ សាន ស្រីឡៃ តើអ្នកស្រឡាញ់គ្នា តាំងពីពេលណាទៅ ខ្ញុំចង់ដឹងណាស់ ហើយមិនមានតែខ្ញុំទេ ដែលចង់ដឹងនោះ មានមនុស្សជាច្រើន ដែលចង់ហើយចង់ថាអ្នកយកប្តីគេ តើអ្នកសប្បាយចិត្តទេ ចុះបើមានគេយកប្តីនាងវិញ តើនាងគិតយ៉ាងណាដែរ ខ្ញុំចង់ប្រាប់នាងថា នាងពិតជាធ្វើឲ្យខូចដល់មនុស្សស្រីដទៃទៀត ហេតុអ្វីទៅ សាន ស្រីឡៃនាងស្អាតយ៉ាងហ្នឹងហើយ នាងនៅទៅយកប្តីគេទៀត នាងយកប្តីគេ តើនាងខ្មាស់គេអត់"

ចំពោះសារអមជាមួយ នឹងរូបថតស្វាមីរបស់បេក្ខភាពវគ្គផ្តាច់ព្រាត់ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ម្នាក់នេះ កំពុងតែធ្វើឲ្យមហាជនចង់ដឹងលឺ តើស្រ្តីម្នាក់នោះ ពិតជានិយាយពិតដែរទេ ដែលថា អ្នកនាង​ សាន ស្រីឡៃ បានយកស្វាមីគេ?

យ៉ាងណាមិញ ខណៈពេលនេះ អ្នកនាង សាន ស្រីឡៃ មិនទាន់ចេញមុខ បកស្រាយបំភ្លឺ ដើម្បីធ្វើឲ្យអ្នកគាំទ្រ អស់ចម្ងល់លើរឿងនេះនៅឡើយទេ។ ខ្មែរឡូតនឹងសង្ឃឹមថា អ្នកនាង នឹងចេញបកស្រាយក្នុងពេលឆាប់ៗនេះ ដើម្បីបំបាត់ចម្ងល់ទស្សនិកជន និងអ្នកគាំទ្រទាំងឡាយ ដែលកំពុងតែរង់ចាំ ការបកស្រាយពីអ្នកនាងយ៉ាងអន្ទះសារ៕

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានអាទិត្យមុន បេក្ខភាពវគ្គផ្តាច់ព្រាត់ ក្នុងកម្មវិធី The Voice Cambodia រដូវទី២ អ្នកនាង សាន ស្រីឡៃ បានប្រកាសជាសារធាណៈថា រូបនាងមានស្វាមី ព្រមទាំងមានកូនទៀត។

កាលពីម្សិលមិញ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានលឺដំណឹងថា បេក្ខនារី The Voice Cambodia រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ សាន ស្រីឡៃ មានស្វាមី ក្រោយពីធ្វើកិច្ចសម្ភាស ជាមួយនឹង លោក មាសរិទ្ធី ក្នុងស្ថានីយទូរទស្សន៍ហង្សមាស។

ចំពោះព័ត៌មានដែល បេក្ខនារីរូបស្អាតនេះ មានស្វាមីរួចហើយ ក៏ក្លាយជាចំនុចរំសើបមួយ ដែលធ្វើឲ្យអ្នកគាំទ្រ រឹតតែចង់ដឹងថា តើរូបនាង ហ៊ានបង្ហាញមុខស្វាមីជាសារធាណៈដែរទេ ក្រោយពីគ្រប់គ្នាបានដឹងលឺ នូវរឿងរ៉ាវអស់ទាំងនេះហើយនោះ។

ក្នុងនោះដែរ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រ សាន ស្រីឡៃ ក៏មិនខ្លាចក្នុងការទម្លាយនូវមុខមាត់ពិត របស់ស្វាមីរបស់នាងនោះដែរ ហើយថែមសរសេររៀបរាប់ក្នុងទំព័រហ្វេសប៊ុកដែរថា "ក្នុងមួយជីវិតរបស់ស្រី តើមានមនុស្សប្រុសប៉ុន្មាននាក់ដែលតាមស្រលាញ់យើង? ក្នុងមួយជីវិតរបស់មនុស្សស្រី មានមនុស្សប្រុសប៉ុន្មាននាក់ ដែលសុំអ្នកធ្វើសង្សារ?ហើយមានមនុស្សប្រុសប៉ុន្មាននាក់ដែលចូលស្តីដណ្តឹងអ្នក ពីម្តាយរបស់អ្នក?សម្រាប់ខ្ញុំ មនុស្សប្រុសដែលសុំ ខ្ញុំធ្វើសង្សារដាច់ខាតខ្ញុំមិនអាចស្រលាញ់ឡើយ ព្រោះសង្សារទោះស្រលាញ់គ្នាយ៉ាងងណា ក៏បានត្រឹមជាតែសង្សារ ពេលគេអស់ចិត្ត នោះយើងក៏អស់តម្លៃ។ទោះមនុស្សប្រុសម្នាក់នេះមិនស្អាត មិនក្មេង មិនមាន តែគាត់ហ៊ានចូលដល់ម្តាយរបស់ខ្ញុំ។ទោះបីខ្ញុំមិនស្រលាញ់គាត់ មិនដែលស្គាល់គាត់ តែបើម្តាយព្រមលើកខ្ញុំឲ្យទៅគាត់ ខ្ញុំក៏យល់ព្រម ព្រោះខ្ញុំជឿជាក់ថាម្តាយរបស់ខ្ញុំមើលមនុស្សមិនខុស ហើយក៏គ្មានម្តាយណាដែលចង់ឲ្យកូនពិបាកទេ ។ការរៀបការតាមការទុកដាក់របស់ម្តាយ ជាការសងគុណដ៏ធំធេងបំផុតរបស់កូនស្រី។ ពីមនុស្សមិនដែលស្រលាញ់គ្នា មិនដែលស្គាល់គ្នា ទីបំផុតយើងក៏ស្រលាញ់គ្នា យល់ចិត្តគ្នា ទោះបីគាត់មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភ តែគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំប្រៀបបាននឹងម្ចាស់ក្សត្រីយ៏ម្នាក់ដ៏សែនមានក្តីសុខ។ មានគ្រួសារមានអ្វីត្រូវខ្មាស់ ខ្លាចគេ គ្រាន់តែបង្ហាញពិភពលោកឲ្យបានដឹង ថាពួកយើងស្រលាញ់គ្នា បើគ្រាន់តែក្លាយជាអ្នកសិល្បះម្នាក់ ត្រូវបោះបង់មនុស្ស ដែលស្រលាញ់យើងចោល បោះបង់មនុស្សប្រុសល្អម្នាក់ មិនចាំបាច់ឡើយ ។ មួយជីវិតរបស់មនុស្សស្រីអ្វីដែលចង់បាន គឺប្តីល្អម្នាក់ នេះហើយជាអ្វីដែលមនុស្សស្រីគ្រប់រូបជៀសមិនផុត។ អរគុណអ្នកម្តាយជាទីស្រលាញ់ ដែលបានមើលមនុស្សមិនខុស។ សូមអោយក្តីស្រលាញ់មួយនេះ ស្ថិតស្ថេរយូរអង្វែង មិនថាមានអ្វីកើតឡើង ក៏ពួកយើងនៅតែជាគ្រួសារល្អ"។

ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានកោតសរសើរពីសេចក្តីក្លាហានរបស់ សាន ស្រីឡៃ ដែលនាងហ៊ានបង្ហាញមុខស្វាមីជាសារធាណៈ ដោយមិនខ្លាច ការធ្លាក់កូដ រឺលែងល្បីតទៅទៀត។ ហើយក៏មានអ្នកគាំទ្រ នៅតែអះអាងថា ទោះបីរូបនាងមានគ្រួសារក៏ដោយក្តី ក៏ពួកគេនៅតែស្រឡាញ់ គាំទ្រនូវសមត្ថភាពរបស់នាងដដែល៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload