កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ នឹង​ប៉ះ​ម្ចាស់​ផ្ទះ​បារាំង​ ក្នុង​ជំនួប​ធំ​ Euro 2016 វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ Stade Vélodrome ទីក្រុង​ Marseille ​វេលា​ម៉ោង​០២:០០​រំលង​អាធ្រាត្រ​យប់​នេះ។

 

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

Mesut Ozil (លេខ​៨, អាល្លឺម៉ង់) និង​ Antoine Griezmann (លេខ៧, បារាំង)

 

ក្រុម​ទាំង​២​នេះ​ ក្រុម​ណា​​ឈ្នះ​​​ នឹង​ឡើង​ទៅ​ប៉ះ​ព័រទុយហ្គាល់​ នៅ​វគ្គ​​ផ្ដាច់ព្រ័ត្រ។ មុន​ឡើង​ដល់​ Semi-Finals អាល្លឺម៉ង់​ បាន​យក​ឈ្នះ​អ៊ីតាលី ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៦-៥ បន្ទាប់​ពី​ស្មើ​គ្នា​ម៉ោង​ធម្មតា ១-១ រីឯ​បារាំង​វិញ ​បាន​លត់​​អ៊ីស្លង់​ដល់​ទៅ​ ៥-២ នៅ​វគ្គ​៨​ក្រុម។ ដូច្នេះ​ចាំ​មើល​ថា ក្រុម​ខ្លាំង​ទាំង​២​នេះ​ មួយ​ណា​នឹង​​ហាល​អាវ​ ហើយ​មួយ​ណា​នឹង​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– នេះ​ជា​ជំនួប​គ្នា​លើក​ទី​៥ រវាង​ក្រុម​ទាំង​២ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ធំៗ ប៉ុន្តែ​ជា​លើក​ទី​១ នៅ​ពាន​រង្វាន់​ Euro។

 

– បារាំង​ ​ឈ្នះ​​អាល្លឺម៉ង់​លើក​ដំបូង​ កាល​ World Cup ឆ្នាំ​១៩៥៨ ខណៈ​ដែល​អាល្លឺម៉ង់ ឈ្នះ​៣​ប្រកួត​បន្ទាប់​ នៅ​ World Cup ឆ្នាំ​ (១៩៨២, ១៩៨៦, ២០១៤)។

 

– ប៉ុន្តែ​ជួប​គ្នា​មិត្តភាព​លើក​ចុង​ក្រោយ កាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ថ្មីៗ​នេះ​ បារាំង​បាន​យក​ឈ្នះ​អាល្លឺម៉ង់ ២-០។

 

– អាល្លឺម៉ង់​ ធ្លាប់​លើក​ពាន​ Euro ច្រើន​ជាង​គេ​បាន​៣​ដង (១៩៧២, ១៩៨០, ១៩៩៦) ស្មើ​អេស្ប៉ាញ។ ដូច្នេះ​ពួកគេ​ ខក​ខាន​លើក​ពាន​ Euro នេះ​ អស់​រយៈពេល​២០​​ឆ្នាំ​មក​ហើយ។

 

– បារាំង​ ​ធ្លាប់​លើក​ពាន​ Euro បាន​២​ដង នៅ​ឆ្នាំ​១៩៨៤ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ឆ្នាំ​២០០០។

 

​សម្ដី​គ្រូ​បង្វឹក៖

 

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

Joachim Löw គ្រូ​បង្វឹក​អាល្លឺម៉ង់

 

Joachim Löw គ្រូ​បង្វឹក​អាល្លឺម៉ង់៖ “បារាំង​ ជា​ក្រុម​មួយ​អាច​បទ​​បែន​ស្ថានការណ៍​បាន​ល្អ​ណាស់។ ពួកគេ​មាន​ឱកាស​ស៊ុត​ច្រើន​ ព្រោះ​មាន​​ខ្សែ​បម្រើ​ឆ្នើមៗ​ដូច​ជា Paul Pogba និង​ Blaise Matuidi ហើយ​ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​៣ ដែល​ជា​ Top Scorers នៅ​ Euro នេះ​ទៀត។ ​ពួកគេ​ជា​ម្ចាស់​ផ្ទះ​ផង​ ដូច្នេះ​ពួកគេ​ នឹង​វាយ​លុក​ខ្លាំង។ ប៉ុន្តែ​យើង​​នឹង​លេង​សាមគ្គី​គ្នា​ឲ្យ​បាន​ល្អ ​ហើយ​រង់​ចាំ​ឱកាស​វាយ​បក​ទៅ​ពួកគេ​លឿនៗ​វិញ”។

 

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

Didier Deschamps គ្រូ​បង្វឹក​​បារាំង

 

Didier Deschamps គ្រូ​បង្វឹក​​បារាំង៖ “អាល្លឺម៉ង់ ជា​ក្រុម​ដែល​តែង​តែ​គ្រប់​គ្រង​បាល់​ច្រើន​ជាង​គូ​ប្រកួត ប៉ុន្តែ​​យើង​ក៏​មិន​មែន​លេង​ដើម្បី​តែ​ការពារ​ដែរ។ យើង​ត្រូវ​តែ​លេង​ឲ្យ​អស់​ពី​សមត្ថភាព។ អាល្លឺម៉ង់​ ជា​ក្រុម​​ជើង​ឯក​ពិភពលោក​ ហើយ​ពួកគេ​ខ្លាំង​ណាស់​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ យើង​ត្រូវ​តែ​រក​គ្រាប់​ឲ្យ​បាន​នៅ​យប់​នេះ”។

 

ជើង​កីឡាករ៖

 

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

សកម្មភាព​ក្រុម​អាល្លឺម៉ង់ ហ្វឹកហាត់

 

អាល្លឺម៉ង់ នឹង​អវត្តមាន​កីឡាករ​សំខាន់​៣​នាក់​យប់​នេះ​គឺ ខ្សែ​ការពារ​កណ្ដាល Mats Hummels ​ជាប់​បម្រាម (កាត​លឿង​២), ខ្សែ​បម្រើ​ Sami Khedira ​របួស​ក្រលៀន​ និង​ខ្សែ​ប្រយុទ្ធ Mario Gomez ​របួស​សាច់​ដុំ​ភ្លៅ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ឥន្ទ្រី​ដែក​ អាច​ជា៖ Neuer; Kimmich, Boateng, Höwedes, Hector; Kroos, Schweinsteiger; Draxler, Özil, Götze; Müller។

 

កក្រើក​យប់​នេះ! អាល្លឺម៉ង់ ឬ បារាំង ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ព័រទុយហ្គាល់?

សកម្មភាព​ក្រុម​បារាំង ហ្វឹកហាត់

 

រីឯ​បារាំង​ ​គ្មាន​កីឡាករ​ណា​ជាប់​បម្រាម ឬ​របួស​ទេ ពោល​គឺ​ពេញ​ជើង​តែ​ម្ដង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ម្ចាស់​ផ្ទះ​​មាន់​គក អាច​ជា៖ Lloris; Sagna, Umtiti, Koscielny, Evra; Pogba, Matuidi; Sissoko, Griezmann, Payet; Giroud។

 

​ព្យាករណ៍៖ អាល្លឺម៉ង់ ២-១ ​បារាំង (៩០​នាទី), ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports