អូ​បា​ម៉ា​៖ ខ្ញុំ​មិន​ឲ្យ​ភេរវជន​ប្រើ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​វាយប្រហារ​អាមេរិក​ជាថ្មី​ទេ​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-07-2016, 3:14 pm         142

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អូ​បា​ម៉ា​៖ ខ្ញុំ​មិន​ឲ្យ​ភេរវជន​ប្រើ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​វាយប្រហារ​អាមេរិក​ជាថ្មី​ទេ​​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ផ្លាស់ប្តូរ​ផែនការ​រក្សា​កងទ័ព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាថ្មីទៀត​ដោយ​ដំឡើង​ចំនួន​ទ័ព​ពី ៥៥០០​នាក់ ទៅ​៨៤០០​នាក់​វិញ​ក្រោយ​ចប់​អាណត្តិ​របស់លោក​នៅ​ថ្ងៃ​ពុធ​ទី​៦ ខែកក្កដា​។ ប្រធានាធិបតី​ដែល​ធ្លាប់​ប្តេជ្ញា​ថា​នាំ​ទ័ព​មក​ផ្ទះ​វិញ​និង​បញ្ចប់សង្គ្រាម​អាមេរិក​ដ៏​យូរ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នោះ បានលើកឡើង​ពី​ការប្រសើរ​ឡើង​នៃ​ស្ថានភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​កើតឡើង​ដោយសារ​ការ​ជ្រោមជ្រែង​របស់​អាមេរិក​។ ប៉ុន្តែ​លោក​នៅតែ​ព្រមាន​ថា ស្ថានភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅតែ​ផុយស្រួយ​ខ្លាំង កង​ម្លាំ​ង​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅតែ​ខ្សោយ ហើយ​ក្រុម​ភេរវជន​មានលទ្ធភាព​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​កងកម្លាំង សូម្បីតែ​នៅក្នុង​រដ្ឋធានី​កា​ប៊ុល​។ បើ​មើល​ការចរចា​សន្តិភាព​នៅ​ទ្រឹង ហើយ​ក្រុម​តា​លី​បង់​ស្វះស្វែង​ពង្រឹងកម្លាំង​របស់ខ្លួន ស្របពេល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រឹង​ធ្វើ​សកម្មភាព​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀតផង​។​តែ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​សន្យាថា​លោក​មិន​ឲ្យ​ក្រុម​ភេរ​ជន​ប្រើប្រាស់​អា​ហ្វ​ហ្កា​នី​ស្ថាន​ជាទី​តាំង​ពង្រឹងកម្លាំង​ដើម្បី​វាយប្រហារ​អាមេរិក​ជាថ្មី​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​សង្គ្រាម​យូរ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​សង្គ្រាម​នេះ​កើតឡើង ក្រោយ​មាន​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម ពិភពលោក នៅក្នុង​ខែកញ្ញា ឆ្នាំ ២០០១ អាមេរិក​ចាប់ផ្តើម​ប្រកាសសង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន ហើយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្លាយជា​គោលដៅ​នៃ​ការឈ្លានពាន​របស់​អាមេរិក​មុនគេ ពោលគឺ​មុន​អ៊ីរ៉ាក់​។ អាមេរិក​យល់ថា សោកនាដកម្ម​នេះ​បង្កឡើង​ដោយ​ក្រុម​ភេរវ​ករ​តា​លី​បង់ ដែល​ពួកគេ​ពេលនោះ​កំពុង​កាន់កាប់​រដ្ឋាភិបាល​ក្រុង កា​ប៊ុល​។ ក្រុម​តា​លី​បង់​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​ជាមួយ​លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន ដែលជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ផង ។  ក្នុង​ឆ្នាំ ២០០១ ដដែល កងទ័ព​អាមេរិក កងកម្លាំង​ណា​តូ កងទ័ព​សម្ព័ន្ធមិត្តរ​បស់​អាមេរិក និង​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​របប​ក្រុង​កា​ប៊ុល​បាន​ផ្តួលរំលំ​ក្រុម​ភេរវ​ករ​តា​លី​បង់​ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ហើយ​នៅក្នុង​ឆ្នាំ ២០០៤ ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ត្រូវបាន​រៀបចំឡើង​។​

​រយៈពេល​ជាង​មួយ​ទសវត្ស​រ៍ហើយ បើទោះជា​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​រំដោះ​ចេញពី​កណ្តាប់ដៃ​ក្រុម​ភេរវជន​ក៏ដោយ គេ​មិនឃើញ​សញ្ញា​វិជ្ជមាន​ណាមួយ​ដែល​បញ្ជាក់ថា​ប្រទេស​នេះ​រួច​ផុតពី​បញ្ហា​អស្ថិរភាព​ឡើយ​។ ការចរចា​និង​ដំណើរ​ផ្សះផ្សា​ជាតិ​រវាង​រដ្ឋាភិបាល​ថ្មី​របស់លោក Ashraf Ghani ជាមួយ​ក្រុម​ឧទ្ទាម​តា​លី​បង់​នៅជាប់​ទ្រឹង ហើយ​ក្រុម​នេះ​ត្រលប់មក​បើក​ការវាយប្រហារ​ឡើងវិញ​ជា​បន្តបន្ទាប់​។ រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយទៀត ក្រុម​ភេរវជន​ដែ​ស្ហ​អាស៊ី​ខាងត្បូង​ប្រឹង​បង្កើន​កម្លាំង​របស់ខ្លួន​និង​ប៉ុនប៉ង​វាយប្រហារ​លើ​អា​ហ្វ​ហ្កា​នី​ស្ថាន​។

អូ​បា​ម៉ា​៖ ខ្ញុំ​មិន​ឲ្យ​ភេរវជន​ប្រើ​ទឹកដី​អា​ហ្វ​ហ្កា​នី​ស្ថាន​វាយប្រហារ​អាមេរិក​ជាថ្មី​ទេ​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-07-2016,  3:14 pm         142

​ចាប់តាំងពី​លោក អូ​បា​ម៉ា ឡើងកាន់តំណែង អាមេរិក​មិនបាន​បញ្ឈរជើង​កងទ័ព​សម្រាប់​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ អាមេរិក​ទុក​កងទ័ព​មួយចំនួន​តូច​ប៉ុណ្ណោះ​សម្រាប់​ជួយ​បង្វឹក​កងទ័ព​រដ្ឋាភិបាល​ទម្រាំ​ដល់​ឆ្នាំ ២០១៦​មកដល់​។ ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​ជារឿយៗ ដោយសារ​ស្ថានភាព​ជាក់ស្តែង​ខុសពី​ការរំពឹងទុក​ខ្លាំង​។ កន្លងមក ក្នុងពេល​ថ្លែង​សុន្ទរកថា​ពេល​លោក​ជាប់ឆ្នោត​ជាថ្មី​ឆ្នាំ ២០១២ លោក អូ​បា​ម៉ា បានប្រកាសថា លោក​នឹង​បញ្ចប់សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅត្រឹម​ឆ្នាំ ២០១៤​។ ក្រោយមក​លោក​ក៏​សម្រេច​ផ្លាស់ប្តូរ​ផែនការ​ជាថ្មីទៀត ដោយ​មិន​ដកទ័ព​ឲ្យ​អស់ ហើយ​រក្សាទុក​កងទ័ព​មក​ត្រឹម ៥៥០០​នាក់​ដើម្បី​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​។ បច្ចុប្បន្ន​ទ័ព​អាមេរិក​ដែល​កំពុង​ឈរជើង​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន​ចំនួន ៩៨០០​នាក់ ហើយ​ទ័ព​នេះ​ត្រូវ​បន្ថយ​មក​ត្រឹម ៥៥០០​នាក់​បើតាម​គម្រោង​ដើម​ខាងលើ​។ 

​តែ​មកដល់​ថ្ងៃ​ពុធ​ទី​៦ មករា​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​ប្រកាស​ជាថ្មី​ថា លោក​និង​ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់លោក​ផ្ទាល់​គិតគូរ​រួចស្រេច​ហើយ​ថា ផែនការ​ដើម​ត្រូវតែ​ផ្លាស់ប្តូរ​បន្តិចបន្តួច​ទៀត​ដើម្បី​ធានាថា​អា​ហ្វ​ហ្កា​នី​ស្ថាន​អាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​របស់​ខ្លូន​បាន​។ ការផ្លាស់ប្តូរ​នោះ​គឺ អាមេរិក​នឹង​បង្កើន​ពី ៥៥០០​នាក់​មកដល់ ៨៤០០​នាក់​វិញ​។ 

​មានមតិ​រិះគន់​ច្រើន​ដែរ ចំពោះ​ការផ្លាស់ប្តូរ​ផែនការ​ជា​ញឹកញាប់​នេះ ហើយ​ណាមួយ​គេ​រិះគន់ថា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើ​មិនបាន​តាម​ការសន្យា​ដោយ​ដកទ័ព​ឲ្យ​អស់ពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ឡើយ​។ ប៉ុន្តែ គេ​មិនត្រូវ​គិត​ភ្លេច​ថា វា​ជា​ចំណុច​វិជ្ជមាន​មួយ​ព្រោះ​ទ័ព​អាមេរិក​នៅ​មិន​ដល់ ១​ម៉ឺ​នាក់​ឡើយ ខណៈដែល​ក្នុង​អាណត្តិ​ទី​១​របស់លោក អូ​បា​ម៉ា ទ័ព​អាមេរិក​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​មាន ១​សែន​នាក់​ឯណោះ​។ នេះ​ជា​ជោគជ័យ​មួយ ទោះ​វា​មិនមែន​សម្រេច ១០០​ភាគរយ​ក៏ដោយ​។​

១.​លទ្ធផល​វិជ្ជមាន​មាន​ច្រើន តែ​បញ្ហា​ប្រឈម​ក៏​នៅ​ច្រើន​ដូចគ្នា​
​តាមពិតទៅ ពេល​ផ្តល់​សុន្ទរកថា​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ពី​ចំណុច​វិជ្ជមាន និង​ការវិវត្ត​នៃ​ស្ថានភាព​សន្តិសុខ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ លោក​បាន​បញ្ជាក់ថា​កង​ទ័ព​អាមេរិក​បានរួម​ចំណែក​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ប្រជាធិបតេយ្យ និង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​។ បច្ចុប្បន្ន​កងទ័ព​អាមេរិក​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ចលនា​ប្រឆាំង​ភេរវជន​ដោយ​ផ្តោតលើ​ការផ្តល់​ការហ្វឹកហ្វឺន និង​ផ្តល់​ប្រឹក្សា​ដល់​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ប្រធានាធិបតី​រូបនេះ​បានលើកឡើង​ពី​ការ​វាយ​បណ្តេញ​ក្រុម​ភេរ​ជន ដណ្តើម​ទីតាំង​សំខាន់​មក​គ្រប់គ្រង​វិញ និង​សម្លាប់​មេដឹកនាំ​ក្រុម​តា​លី​បង់ Akhtar Mohammad Mansur ថែម​ទៀតផង​។​

​យ៉ាងណាក៏ដោយ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​លើកឡើង​ពី​បញ្ហា​ប្រឈម​ធំ​សម្រាប់​អា​ហ្វ​ហ្កា​នី​ស្ថាន​ដែរ​។​ក្នុងនោះ​គឺ កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​មិនទាន់​ខ្លាំង​ល្មម​ដូច​អ្វីដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​រំពឹងទុក​ឡើយ ហើយ ក្រុម​តា​លី​បង់​បន្ត​ពង្រឹងកម្លាំង​ដើម្បី​វាយប្រហារ​ប្រឆាំង​កងសន្តិសុខ​និង​ជន​ស៊ីវិល​ទៀត​។ ដូច្នេះហើយ វា​ចាំបាច់​ត្រូវមាន​កងទ័ព​អាមេរិក​ជួយ​បង្វឹក​និង​គាំទ្រ​បច្ចេកទេស​ដល់​កងទ័ព​អា​ហ្វ​ហ្កា​នី​ស្ថាន​នេះ​ដើម្បី​ប្រឆាំង​ក្រុម​តា​លី​បង់​និង​ក្រុម​ភេរវជន​ផ្សេងទៀត​បាន​ជោគជ័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដូច​បានបញ្ជាក់​ស្រាប់ ការចរចា​សន្តិភាព​និង​ផ្សះផ្សា​ជាតិ​ហាក់ដូចជា​មិនមាន​ការវិវត្ត​ទៅមុខ​បន្តិច​សោះ ដែល​នេះ​មានន័យថា ការបញ្ចប់​អស្ថិរភាព​និង​សង្គ្រាមស៊ីវិល​អា​ហ្វ​ហ្កា​នី​ស្ថាន​ពិបាក​រក​ផ្លូវ​ចប់​ឃើញ​។​

​អូ​បា​ម៉ា សន្យា​មិន​ឲ្យ​ភេរវជន​យក​អា​ហ្វ​ហ្កា​នី​ស្ថាន​ជា​ជំរក​ដើម្បី​វាយប្រហារ​អាមេរិក​ម្តង​ទៀតឡើយ​
 ដោយឡែក ប្រធានាធិបតី​ដែល​នៅសល់​ពេល​មិន​ដល់ក​ន្លះ​ឆ្នាំ​ក្នុង​តំណែង​រូបនេះ បាន​ពន្យល់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​លោក​ក្នុងការ​ការពារ​សហរ​ដ្ឋ​អាមេរិក​និង​ប្រយោជន៍​របស់​អាមេរិក​ទូទៅ​។ លោក​បានប្រកាស​ជាថ្មី​ថា លោក​នឹង​ការពារ​អាមេរិក​និង​ទប់ស្កាត់​មិន​ឲ្យ​មានការ​វាយប្រហារ​ប្រឆាំង​អាមេរិក​ដោយ​ក្រុម​ភេរវជន​ឡើយ​ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ​។

​លោក អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា​៖« ក្នុងនាម​ជា​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​កំពូល​នៃ​កងទ័ព ខ្ញុំ​បាន​និយាយ​ច្បាស់​ហើយ​ថា​ខ្ញុំ​មិន​បណ្តោយ​ឲ្យ​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវ​ក្រុម​ភេរវជន​ប្រើប្រាស់​ជា​ឋានសួគ៌​សម្រាប់​វាយប្រហារ​ប្រជាជាតិ​យើង​ម្តង​ទៀតឡើយ​»​។​

​ដូច្នេះហើយ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​អាមេរិក ទើបបានជា​ប្រធានាធិបតី​អាមេរិក​រូបនេះ ការផ្លាស់ប្តូរ​ផែនការ​រក្សា​ចំនួន​ទ័ព និង​ប្តូរ​យុទ្ធសាស្ត្រ​យោធា​នោះ​។ ហើយ​ការសម្រេច​នេះ ក៏​ធ្វើឡើង​ដោយ​ផ្អែក​តាម​អនុសាសន៍​ដែល​ផ្តល់​ឲ្យ​ដោយ​បណ្តា​មេដឹកនាំ​យោធា ក្រុម​ភ្នាក់ងារ​សន្តិសុខ​ជាតិ និង​មានការ​ប្រឹក្សា​ជាមួយ​សភា​ដែរ​។​