ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៦ គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ។

តាម​គម្រោង​មាន​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន ដែល​គណៈរដ្ឋមន្ត្រី​នឹង​លើកយក​មក​ពិភាក្សា​និង​អនុម័ត​នៅ​ព្រឹកស្អែក​នេះ ៕