ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​

(ឧត្តរមានជ័យ)៖ គ្រាប់បេ១គ្រាប់មិនទាន់ផ្ទុះ ដែលសល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដី បន្ទាប់ពីគាត់បានយកត្រាក់ទ័រភ្ជួរ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅដីចំការមួយកន្លែង ខាងក្រោយផ្ទះរបស់គាត់ ស្ថិតក្នុងភូមិព្រៃស្អាក់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ម្ចាស់ដីចំការ ដែលបានភ្ជួរដីប្រទះឃើញឈ្មោះ ម៉ែន ពេជ្យពណ្ណារ៉ា អាយុ ៥១ឆ្នាំ បានឱ្យដឹងថា ដីចំការខាងលើនេះ រូបគាត់បានភ្ជួរដី អាស្រ័យផលជារៀងរាល់ឆ្នាំ មិនដែលប្រទះឃើញមានគ្រាប់អ្វីនោះទេ ទើបតែពេលនេះ នៅពេលគាត់កំពុងតែភ្ជួរដីស្រែជាធម្មតា ក៏ស្រាប់តែ ឃើញភេទគ្រាប់បេ៤១ មួយគ្រាប់នេះតែម្តង ដែលធ្វើឱ្យរូបគាត់មានការភ័យខ្លាច អំពីគ្រោះថ្នាក់ ព្រោះមានស្ថានភាពល្អ មិនទាន់ផ្ទុះដែលឥទ្ធិពល ដូចទៅនឹងគ្រាប់មីន ផ្សេងៗទៀត ដែលកប់នៅក្នុងដី ដោយយើងមិនអាចឃើញ នឹងភ្នែកទទេបានឡើយ។

លោក ស៊ន អត្ថរ័ត្ន ជាមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងប្រាសាទ ដែលចុះដល់ទីតាំងដីចំការ បានឱ្យដឹងថា ជាប្រភេទគ្រាប់បេ៤១ ដែលកប់នៅក្នុងដី តាំងពីសម័យសង្រ្គាមមែន ហើយលោកកំពុងតែធ្វើការទំនាក់ទំនងទៅអង្គភាព កំចាត់មីន ដើម្បីយកទៅកំទិចចោល និងធ្វើការរាវរកនៅជុំវិញបរិវេណ ក្នុងទីតាំងខាងលើក្រែងមានសេះសល់គ្រាប់ផ្សេងៗទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដី​ដាំដំឡូង​របស់​គាត់​ជា​ប្រភេទ​បេ​កន្លះ​ចំនួន​២០​គ្រាប់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ ចុះ​ទៅ​ប្រមូល​យក​មក​រក្សា​ទុក រង់ចាំ​ធ្វើការ​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។ ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រគល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​បេ​៤០​កន្លះ ចំនួន​២០​គ្រាប់ ជូន​ដល់​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ យក​មក​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព រង់ចាំ​ប្រគល់​បន្ត​ជូន​ទៅ​អង្គការ​ពាក់ព័ន្ធ​ដើម្បី​យក​ទៅ​កម្ទេច​ចោល​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា មុន​ដំបូង​មាន​ប្រជាពលរដ្ឋ​បាន​ទៅ​ធ្វើ​ចំការ ដើម្បី​ដាំដំឡូង ខណៈ​ពេល​ដែល​កំពុង​ភ្ជួ ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ប្រភេទ​បេ​៤០​កន្លះ​ចំនួន​២០​គ្រាប់ រួច​រត់​មក​រាយការណ៍​ជូន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្វា​វ ចុះ​ទៅ​ប្រមូល​យក​មក​រក្សា​ទុក​។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ប្រមូល​យក​មក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ រួច​ធ្វើការ​ប្រគល់​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​

ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​

ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​

ប្រជាពលរដ្ឋម្នាក់ ប្រទះឃើញ​គ្រាប់បេ​មួយគ្រាប់​ មិនទាន់ផ្ទុះ ខណៈកំពុង​ភ្ជូរស្រែ​ក្រោយផ្ទះ​