កីឡាករបាល់ទាត់ល្បី Messi រួមទាំងឪពុក ត្រូវបានផ្តន្ទាទោស ២១ខែ ពីបទគេចពន្ធ

អេស្ប៉ាញ៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះតារាបាល់ទាត់ក្លឹប Barcelona លោក Lionel Messi និងឪពុករបស់គាត់ Jorge ដែលត្រូវបានជាប់ពន្ធនាគារ ២១ខែ ពីបទលួចបន្លំពន្ធចំនួន ៣ដង។

តាមបណ្តាញព័ត៌មានបានឲ្យដឹងថា ព្រះរាជអាជ្ញា បានប្រកាសថា Lionel Messi និង ឪពុករបស់គាត់ បានបោកប្រាស់បន្លំលួចប្រាក់ ពន្ធអាជ្ញាធរអេស្ប៉ាញ នូវចំនួនទឹកប្រាក់ ៤.៥លានដុល្លាអាមេរិកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ ហើយក្នុងបទល្មើសនេះដែរ តុលាការក៏បានផ្តន្ទាទោស ដល់លោក Jorge និងកីឡាករសញ្ជាតិអាហ្សង់ទីន ឲ្យជាប់ពន្ធនាគារ ២១ខែដូចគ្នា។ តាមរយៈសេចកី្តថែ្លងការរបស់អេស្ប៉ាញប្រកាសទៀតថា  ការកាត់ទោសនេះ នឹងអាចប្ដឹងឧទ្ធរណ៍ តាមរយៈតុលាកំពូល។ ប៉ុន្តែក្រោមច្បាប់អេស្ប៉ាញ ការកាត់ទោសជាប់ពន្ធនាគារ ក្រោមពីរឆ្នាំ និងអាចរស់នៅក្រៅឃុំបាន ដោយប្រហែលជាត្រូវបង់ប្រាក់ធានា ដូចច្នេះមានន័យថា Messi និងឪពុករបស់គាត់ អាចមិនជាប់គុកនោះទេ។

គួរបញ្ជាក់ផងដែរ Messi ត្រូវបានតុលាការ ផាកពិន័យចំនួនទឹកប្រាក់ ២.២លានដុល្លារអាមេរិក និងឪពុករបស់គាត់នូវចំនួនទឹកប្រាក់ ១.៥លានដុល្លារអាមេរិក ក្នុងបទឧក្រិដ្ឋនេះ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីសប្ដាហ៍មុន ។ នៅក្នុងនោះ បានឲ្យដឹងថា ការប្រកួតពានរង្វាន់ទ្វីបអាមេរិក Copa America បានរកឃើញម្ចាស់ជើងឯក គឺក្រុមជម្រើសជាតិ ឈីលី បានយកឈ្នះលើ ក្រុមជម្រើសជាតិ អាហ្សង់ទីន វគ្គប៉េណាល់ទី ក្នុងលទ្ធផល ៤-២ ដែលជាហេតុធ្វើឲ្យ Messi ខកចិត្តសាជាថ្មី ស្របពេលដែលរូបគេផ្ទាល់ ស៊ុតប៉េណាលទីអត់ចូល ហើយបន្ថែមពីនេះទៀត Messi ក៏បានប្រកាសខ្លួនចូលនិវត្តន៍ពីក្រុមជម្រើសជាតិ អាហ្សង់ទីន អំឡុងពេលផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មានទៀតផង។

នៅក្នុងនោះ Messi ដែលជាកីឡាករឆ្នើម និងជានិមិត្តរូបរបស់អ្នកគាំទ្រនោះ ក៏បាត់បង់នូវឱកាសលើកពានជាមួយ ក្រុមជម្រើសជាតិរបស់ខ្លួនជាថ្មីម្តងទៀតដែរ ដូច្នេះហើយទើបគាត់សម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ ក្នុងបទសម្ភាសន៍គាត់បានថ្លែងថា « អាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្ញុំ ត្រូវបានបញ្ចប់។ វគ្គផ្តាច់ព្រ័ត ៤លើក ហើយដែលខ្ញុំខកខាន ខ្ញុំបានព្យាយាមហើយ ហើយសម្រាប់ពានទាំងអស់នោះគឺជាអ្វីៗដែលខ្ញុំចង់បាន សម្រាប់ជូនក្រុមជម្រើសជាតិ តែនៅតែធ្វើមិនបានសម្រេច »។ គាត់បន្ថែម « ខ្ញុំបានព្យាយាមខ្លាំងណាស់ ក្នុងការប្រកួតមួយនេះ ហើយវាពិតជាឈឺចាប់ណាស់ដែលមិនបានឈ្នះ » ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាករបាល់ទាត់ល្បី Messi រួមទាំងឪពុក ត្រូវបានផ្តន្ទាទោស ២១ខែ ពីបទគេចពន្ធ

កីឡាករបាល់ទាត់ល្បី Messi រួមទាំងឪពុក ត្រូវបានផ្តន្ទាទោស ២១ខែ ពីបទគេចពន្ធ