លី ច័ន្ទ​សីហា និង គូ​ដណ្តឹង​បង្អួត​សម្រស់​នៅ​បាងកក​!

6 Videos

ពីមួយថ្ងៃទៅមួយថ្ងៃ ចំណងស្នេហ៍រវាងតារាសម្តែងរូបស្រស់ លី ច័ន្ទសីហា និងគូដណ្តឹង កាន់តែ ផ្អែមល្ហែមគួរអោយច្រណែន ។ ពេលនេះពួកគេបានបណ្តើរគ្នាទៅកំសាន្តនៅប្រទេសថៃជាមួយនិងការ ថត រូបយ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ ។

P9

លី ច័ន្ទ​សីហា និង គូ​ដណ្តឹង​បង្អួត​សម្រស់​នៅ​បាងកក​!

ក្រោយពីបានភ្ជាប់ពាក្យជាមួយលោក ច័ន្ទ ថៃសេង កាលពីប៉ុន្មានខែមុន លី ច័ន្ទសីហា កាន់តែជឿ ជាក់ជាមួយនិងចំណងស្នេហ៍របស់នាង ។ តារាសម្តែងរូបនេះត្រៀម និង ចូលរោងការនៅក្នុង ខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ។ទំនេរពីការងារសិល្បៈ លី ច័ន្ទសីហា បាននាំគូដណ្តឹងទៅដើរកំសាន្តនៅប្រទេសថៃ ជាមួយនិងការថតរូបជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ។ ប៉ុន្តែយ៉ាងណាដំណើរកំសាន្តនេះ មិនមែនមានតែនាង និងគូដណ្តឹងនោះទេ។គេឃើញមានលោក រតនៈ វិសិដ្ឋ ផងដែរ ។

លី ច័ន្ទ​សីហា និង គូ​ដណ្តឹង​បង្អួត​សម្រស់​នៅ​បាងកក​!

តាមរយៈរូបថតជាច្រើនសន្លឹករបស់ លី ច័ន្ទ សីហា និង គូដណ្តឹង គេអាចកត់សំគាល់ឃើញថា ជីវិតគូររបស់តារាវ័យក្មេងរូបនេះ ពិតជាផ្អែមល្ហែម និង រ៉ូមេន ទិចគួរអោយសរសើរ ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ មិនទាន់រៀបការផង ឪពុករបស់ លី ច័ន្ទសីហា អះ អាង ថា ចង់បានចៅពរក្នុងពេលឆាប់ៗ ។ ក្រៅពីការងារសិល្បៈ លី ច័ន្ទសីហា ក៏មានមុខរបរមួយចំនួន ដែលមានទាំងសំអាងការនិង ផលិត ផលរក្សាសម្រស់ ដែលនាងបានដាក់ឈ្មោះថា SH ជាឈ្មោះរបស់នាងផ្ទាល់។ក្នុងនោះ លី ច័ន្ទសីហា បញ្ជាក់ថាដើមទុនក្នុងការបង្កើតរបរទាំងនេះជាទឹកប្រាក់របស់នាងមិនមានការជួយជ្រោមជ្រែងពីសំណាក់ គូដណ្តឹងទេ ។ តែគូដណ្តឹងនាងបានជួយជាកម្លាំងចិត្ត ។ ថ្មីៗនេះនាងក៏បានចូលរួមថតរឿងភាគទូរទស្សន៍ «ចាប៉ីនាគត្រាច់ចរ» ដោយនាងសម្តែងជាតួស្រីរួមជាមួយ ពៅ លីដា និង លោក ថៃ ប៊ុននាងជាតួប្រុស ៕ ចេនី