វិធី កម្ចាត់ អាការៈ ចាញ់គភ៌

វិធី កម្ចាត់ អាការៈ ចាញ់គភ៌

វាជារឿងធម្មតាទេ សម្រាប់ស្រ្ដីគ្រប់រូប ដែលមានអាការៈក្អួតចង្អោរ ក្នុងកំឡុងពេលមានគភ៌ ក្នុងខែដំបូង ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថិតក្នុងអាការៈ ចាញ់គភ៌នេះ ស្រ្ដីអាចមានអារម្មណ៍ រកកល់ក្អួតចង្អោរគ្រប់ពេលពេញមួយថ្ងៃ។ ភេសជ្ជៈ មានប្រសិទ្ធភាព ក្នុងការកំចាត់អាការៈចាញ់គភ៌ ដរាបណា ការក្អួតចង្អោរនេះ មិនប្រែក្លាយជាអាការៈធ្ងន់ធ្ងរ ដែលនាំទៅរកការខ្សោះជាតិទឹក ឬស្រកទំងន់ទេនោះ វាមិនមែនជាប្រការដែលត្រូវព្រួយបារម្ភ ខ្លាំងនោះ ទេ ។ ខាងក្រោមនេះ គឺជាវិធី ៣ យ៉ាង ដើម្បីកំចាត់អាការៈចាញ់គភ៌របស់ស្រ្ដី ៖

១. ដើម្បីកំចាត់អាការៈចាញ់គភ៌ ក្នុងកំឡុងពេលមានផ្ទៃពោះ សូមមិត្ដស្រ្ដី លាយទឹកខ្ងី ១/២ ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មាមួយស្លាបព្រាកាហ្វេ និងទឹក ឃ្មុំ ១ស្លាបព្រាកាហ្វេ ហើយសូមមិត្ដស្រ្ដី ទទួលទានវា ឱ្យបាន ៣ ទៅ ៤ដង ក្នុងមួយថ្ងៃ ។ក្លិនឈ្ងុយនៃទឹកខ្ញី ទឹកក្រូវឆ្មា ទឹកឃ្មុំ នឹងមានប្រសិទ្ធភាព អាចជួយឱ្យមិត្ដស្រ្ដី ចៀសផុតពីអាការៈក្អួតចង្អោរ ដោយសារការចាញ់គភ៌នេះជាមិនខាន ។

២. វិធីដ៏ប្រសើរមួយទៀត ដែលមានគុណប្រយោជន៍ ក្នុងការកំចាត់អាការៈចាញ់គភ៌របស់មិត្ដស្រ្ដី គឺការលាយផ្សំគ្នា រវាងស្លឹកការី ទឹកក្រូចឆ្មា និងទឹកឃ្មុំ ។ ជាដំបូង សូមមិត្ដនារី យកស្លឹកការីខ្ចីប្រមាណជា ១៥ ទៅ ២០សន្លឹក រួចកិនលាយជាមួយទឹកក្រូចឆ្មាចំនួន ២ស្លាបព្រាកាហ្វេ ដោយដាក់បន្ថែម ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ។ វិធីនេះមានប្រសិទ្ធភាពណាស់ក្នុងការកាត់បន្ថយអាការៈចាញ់គភ៌ដោយក្អួតចង្អោរ ។ សូមមិត្ដស្រ្ដី ព្យាយាមទទួលទាន ឱ្យបាន ៣ ទៅ៤ដង ក្នុងមួយ ថ្ងៃ ។

៣. មិត្ដស្រ្ដីប្រាកដជាបានជ្រាបខ្លះហើយថា ជីអង្កាមក៏មានគុណប្រយោជន៍ ក្នុងការព្យាបាលអាការៈក្អួតចង្អោរ ដោយការចាញ់គភ៌នេះដែរ មែនទេ? សូមមិត្ដស្រ្ដីយកជីអង្កាម កិនលាយទឹកសម្រិត យកទឹកប្រមាណមួយស្លាបព្រាកាហ្វេ រួចលាយជាមួយទឹកក្រួចឆ្មា ១ស្លាបព្រាកាហ្វេ ដោយដាក់បន្ថែម ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ។ សូមមិត្ដស្រ្ដី ទទួលទានវា ឱ្យបាន៣ដង ក្នុងមួយថ្ងៃ ៕

ប្រភព៖ iknow

  • វិធី កម្ចាត់ អាការៈ ចាញ់គភ៌已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:សុខភាព
Tags: