ក្រោយ​មាន​ការ​សំណូមពរ​ថា​បិទ​បាន​គួរ​តែ​​បិទ​ទៅ នៅ​ពេល​នេះ​បទ​ទាំង​ពី​រ​ត្រូវ​បាន​បិទ​មែន

ក្រោយពីផ្ទុះការរិះគន់ លើបទចម្រៀង “ទាល់តែយូរទើបស៊ីអូនបាន” ដែលបានបកស្រាយដោយកញ្ញា ចាន់ម៉ាលីស ក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យកាលថ្ងៃទី៣ខែកក្កដានៅលើកញ្ចក់ទូរទស្សន៍ My TV, បទ “ស៊ីបានចេះតែស៊ីទៅ” ច្រៀងដោយលោកកែវ វាសនា នៅក្នុងផលិតកម្ម Town ក៏ត្រូវបានគេយកមកភ្ជាប់ជាមួយ ព្រោះតែការប្រើពាក្យពេជ្រមិនល្អ ក៏ដូចជាសុទ្ធតែចំលងចេញពីបទរបស់ថៃតែមួយដូចគ្នា។

ការរិះគន់មិនសំចៃមាត់ បានធ្វើឲ្យក្រសួងសម្រេចចេញសេចក្ដីប្រកាស ហាមចាក់ផ្សាយបទចម្រៀងទាំងពីរបទនេះ ទាំងនៅលើកញ្ចក់ទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ ចំពោះខាងផលិតកម្ម U Production ដែលជាទ្រនំរបស់កញ្ញា ចាន់ម៉ាលីស ក៏បានប្រកាសមិនផលិតបទចម្រៀងនេះដាក់ចូលទៅក្នុង CD ឡើយ ដោយសន្យាផលិតនូវបទចម្រៀងនិពន្ធថ្មីសម្រាប់កញ្ញា ចាន់ម៉ាលីស ដើម្បីប៉ះប៉ូវកំហុសឆ្គងដ៏ធំមួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ប្រពន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន៕

 

  • ក្រោយ​មាន​ការ​សំណូមពរ​ថា​បិទ​បាន​គួរ​តែ​​បិទ​ទៅ នៅ​ពេល​នេះ​បទ​ទាំង​ពី​រ​ត្រូវ​បាន​បិទ​មែន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: