ចេញ​ពី​ការ​សម្ងំ​លាក់​ខ្លួន​មួយ​ភ្លែត លោក កឹម សុខា រំឭក​ខួប​ព្រឹត្តិការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមួយភ្លែតពីកន្លែងសម្ងំលាក់ខ្លួនរបស់លោកនៅខាងក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងកាលពីថ្ងៃពុធ ដើម្បីដឹកនាំពិធីរំឭកខួប១៩ឆ្នាំ ចាប់តាំងពីការប្រយុទ្ធគ្នានៅខែកក្កដាឆ្នាំ១៩៩៧ ដែលបានឈានទៅដល់ការបណ្តេញសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្ត្រីទី១ ចេញពីតំណែង។ ជាលើកទី២ហើយដែលលោក សុខា បានចុះជណ្តើរនៃអគារដើម្បីចូលរួមក្នុងពិធីមួយនៅចំណតរថយន្តរបស់ខ្លួន ចាប់តាំងពីនគរបាលបានព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ខែឧសភា លោកបានដឹកនាំអ្នកគាំទ្រប្រហែល១០០នាក់ដើម្បីរំឭកថ្ងៃដែលលោក ហ៊ុន សែន កាលណោះជានាយករដ្ឋមន្ត្រីទី២ បានពង្រឹងអំណាចរបស់លោកលើប្រទេសកម្ពុជា។ លោក កឹម សុខា បានមានប្រសាសន៍ថា “យើងចងចាំជានិច្ច ធ្វើយ៉ាងណាកុំឲ្យព្រឹត្តិការណ៍បង្ហូរឈាមបែបនោះ កើតមានឡើងនៅប្រទេសកម្ពុជាទៀតជាដាច់ខាត”។ ក្នុងការចំអកដែលមិនឲ្យដឹងច្បាស់លើលោក ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្ត្រីតែម្នាក់ឯងរបស់ប្រទេសនេះ បន្ទាប់ពីឈ្នះគូប្រកួតដែលបែកបាក់គ្នាក្នុងការបោះឆ្នោតឆ្នាំ១៩៩៨នោះ លោក សុខា ក៏បានលើកឡើងថា អ្នកខ្លះបានរស់នៅយ៉ាងសុខស្រួលចាប់តាំងពីខែកក្កដាឆ្នាំ១៩៩៧មក។ មុនពេលត្រឡប់ទៅកន្លែងសម្ងំលាក់ខ្លួនវិញ លោកបានមានប្រសាសន៍ថា “អ្នកទាំងឡាយណា ដែលថាខ្លួនបានសេចក្ដីសុខសប្បាយហើយ សូមធ្វើឲ្យអ្នកដទៃទៀត ទទួលបានសេចក្ដីសុខផងដែរ ទើបហៅថា សន្ដិភាពពិតស្ថិតស្ថេរ”។ លោក ញឹក ប៊ុនឆៃ ឧត្តមសេនីយ៍ដែលបានដឹកនាំកងកម្លាំងដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះក្នុងអំឡុងពេលវាយប្រយុទ្ធគ្នា ប៉ុន្តែក្រោយមកបានធ្វើជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យលោក […]

The post ចេញ​ពី​ការ​សម្ងំ​លាក់​ខ្លួន​មួយ​ភ្លែត លោក កឹម សុខា រំឭក​ខួប​ព្រឹត្តិការណ៍​ខែ​កក្កដា​ឆ្នាំ​១៩៩៧ appeared first on The Cambodia Daily.