ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់បានរំអុកឪពុកម្តាយថា ចង់បានប្រពន្ធ ហើយខណៈដែលឪពុកម្តាយមិនទាន់រកស្តីដណ្តឹងកូនក្រមុំគេឲ្យផងនោះ ស្រាប់តែបុរសរូបនេះត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមស្វាយ ។ករណីនេះបានកើតឡើងនៅថ្ងែទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទួលលើ ក្រោយផ្ទះជនរងគ្រោះចំងាយ១០០ម៉ែត្រ ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ងិន ពិសេស ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។តាមការរៀបរាប់របស់ឪពុកម្តាយជនរងគ្រោះបានប្រាប់ថា កូនរបស់គាត់តែងតែទារកប្រពន្ធរហូត តែគាត់(ឪពុកម្តាយ)ប្រាប់ថា កូនឯងខំធ្វើការសិនទៅ កុំដើរផឹកស៊ីឥតប្រយោជន៍ចាំគាត់រកអោយ ។លុះនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង៥និង០០នាទីព្រឹក ម្តាយជនរងគ្រោះបានស្តាប់ លឺម៉ាញ៉េកូនរបស់គាត់ចាក់លឺពេញផ្ទះមិនដឹងចាក់តាំងពីពេលណា ហើយគាត់បានភ្ញាក់ពីដំណេកឡើងបបរ ក៏បានដើរទៅដកឌុយម៉ាញ៉េចេញ ដោយមិនបានចាប់អារម្មណ៍ថា កូននៅក្នុងមុង ឫអត់ទេ ។

លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៧និង៤០នាទីព្រឹក មានឈ្មោះ ថាច់ វីឡា ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃ ជនរងគ្រោះបានទៅបេះផ្លែក្រូចឆ្មារ នៅខាងក្រោយផ្ទះចំងាយប្រហែល១០០ម៉ែត្រ បានឃើញឈ្មោះ ងិន ពិសេស ចងកនឹងចំណងក្រមានៅនឹងដើមស្វាយកំពស់ពីដី១,៥០ម៉ែត្រ បន្ទាប់មកក៏បានរត់មកផ្ទះប្រាប់ឪពុកម្តាយក្មេកអោយទៅជួយមើល ហើយឪពុកជនរងគ្រោះឈ្មោះ តូច សារិន បានមករាយការណ៏ដល់ប៉ុស្តិ៍នគរបាលខ្ពប សុំកំលាំងជំនាញចុះពិនិត្យ ។ ក្រោយទទួលបានព័ត៌មាន កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសព និងវាយតំលៃសន្និដ្ឋានឃើញថាៈ ឈ្មោះងិន ពិសេស បានយកក្រមាធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រាកដមែន ដោយមានឪពុកម្តាយទទួលស្គាល់ថា គ្មានអ្នកណាធ្វើឃាតឡើយ ។

ក្រោយពីកំលាំងប៉ុស្តិ៍បាន ត្រួតពិនិត្យរួចហើយ កំលាំងជំនាញ បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន

ប្រភព៖ nokorwatnews

  • ចង់បានប្រពន្ធ ឪពុកម្តាយមិនទាន់រកឲ្យផង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: