ខឹង​ប្តី​វាយ​ប៉ោង​មុខ ហើយ​ចុះ​ចេញពីផ្ទះ ចងក​សម្លាប់ខ្លួន​ចោល​កូន ២​នាក់​

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្រេចចិត្ត ធ្វើអត្តឃាត ដោយចង.កនឹងបង្ហួចផ្ទះ ទុកឲ្យកូន ២នាក់ ធ្លាក់ខ្លួនកំព្រា ដោយសារខឹងប្តី ដែលមានជម្លោះ ជាមួយគ្នាបន្តិចបន្តួច ប្រើហិង្សាវាយប៉ោងមុខ រួចគេចខ្លួនបាត់ បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ផ្ទះលេខ១៥៥ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីអ្នករស់ជិតខា ងបានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៦ ខែកក្កដា ស្ត្រីរងគ្រោះ បានឈ្លោះគ្នាជាមួយប្តី របស់ខ្លួន រហូតដល់ម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បុរសជាប្តី បានវាយប្រពន្ធ រងរបួសប៉ោងមុខ។ ក្រោយមកប្តីនោះ ក៏ចុះចេញពីផ្ទះបាត់។ ទើបព្រឹកឡើង ក៏ភ្ញាក់ផ្អើលថា ស្ត្រីជាប្រពន្ធ មានឈ្មោះ ជី ឡាក់ហួយ អាយុ ៣២ឆ្នាំ ចង.កសម្លាប់ខ្លួន ចំណែកប្តី មានឈ្មោះ នឹម ណាត អាយុ ៣៤ឆ្នាំ ជាកម្មករសំណង់ ដូចគ្នាស្នាក់នៅ ផ្ទះអង្គការមួយ៕

ខឹង​ប្តី​វាយ​ប៉ោង​មុខ ហើយ​ចុះ​ចេញពីផ្ទះ ចងក​សម្លាប់ខ្លួន​ចោល​កូន ២​នាក់​ ខឹង​ប្តី​វាយ​ប៉ោង​មុខ ហើយ​ចុះ​ចេញពីផ្ទះ ចងក​សម្លាប់ខ្លួន​ចោល​កូន ២​នាក់​

ប្រភព៖ watphnom

  • ខឹង​ប្តី​វាយ​ប៉ោង​មុខ ហើយ​ចុះ​ចេញពីផ្ទះ ចងក​សម្លាប់ខ្លួន​ចោល​កូន ២​នាក់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: