​អត្ថន័យ​ពិសេស​ពេល​​​រូប Logo ក្រុម Black Pink ​និង​ iKON បញ្ចូល​គ្នា

អ្នក​លេង​អ៊ីនធឺណិត​ក៏​​ដូច​ជា​អ្នក​គាំទ្រ​កំពុង​មាន​ការ​ភ្ញាក់ផ្អើល​ពេល​ពួក​គេ​សាក​យក​រូប Logo តំណាង​ក្រុម Black Pink ​និង​ iKON ដែល​ស្ថិត​ក្នុង​ផលិតកម្ម YG ​តែ​មួយ​​បូក​បញ្ចូល​គ្នា។

 

​អត្ថន័យ​ពិសេស​ពេល​​​រូប Logo ក្រុម Black Pink ​និង​ iKON បញ្ចូល​គ្នា

 

នា​ពេល​កន្លង​ទៅ YG បាន​ចេញ​មក​បដិសេធ​ចំពោះ​រូប Logo តំណាង iKON ដោយ​សារ​មាន​អ្នក​ចោទ​ថា​វា​បាន​ចម្លង​ពី​គេ។ ចំពោះ​រឿង​នេះ​អ្នក​ច្នៃ​រូប Logo ក្រុម iKON បាន​ចេញ​មក​បញ្ជាក់​ថា រូប​នោះ​គឺ​​យក​ចេញ​ពី​ផ្នែក​មួយ​នៃ​ទង់ជាតិ​ប្រទេស​កូរ៉េខាងត្បូង។

 

ងាក​មក​មើល​ក្រុម Black Pink ​វិញ ថ្មី​ៗ​នេះ​លើ​បណ្ដាញ​សង្គម Instagram របស់​ក្រុម​ថ្មី​មួយ​នេះ​បាន​បង្ហោះ​រូប Logoដែល​ជា​តំណាង​របស់​ក្រុម​ដែល​រូប​សញ្ញា​ yin និង yang ហើយ​អ្នក​ក៏​អាច​ឃើញ​អក្សរ​ B និង P ក្នុង​រូប​នោះ​ផង​ដែរ។

 

​អត្ថន័យ​ពិសេស​ពេល​​​រូប Logo ក្រុម Black Pink ​និង​ iKON បញ្ចូល​គ្នា

 

ទាក់ទង​នឹង​រូប Logoក្រុម​ទាំង​ពី​អ្នក​លេង​អ៊ីនធឺណិត​បាន​ផ្គុំ​បញ្ចូល​គ្នា ហើយ​វា​បង្ហាញ​ចេញ​រូបរាង​ស្រដៀង​ទង់ជាតិ​ប្រទេស​កូរ៉េខាងត្បូង។ បើ​តាម​គេហទំព័រ soompi និយាយ​ថា ​​​ផលិតកម្ម YG ប្រហែល​ធ្វើ​រូប Logoឡើង​​ដោយ​បំផុស​គំនិត​ពី​ទង់ជាតិ​ជាតិ​ក្នុង​ក្ដី​សង្ឃឹម​ថា iKON និង Black Pink អាច​តំណាង​ឲ្យ​ប្រទេស​កូរ៉េ​៕

 

​អត្ថន័យ​ពិសេស​ពេល​​​រូប Logo ក្រុម Black Pink ​និង​ iKON បញ្ចូល​គ្នា

 

ចុចអាន៖តោះ! ​មើល Black Pink ក្រុម​ថ្មី​របស់ YG រៀន​រាំ​ឡូយ​ប៉ុណ្ណា​មុន​​ចេញ MV ដំបូង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  soompi