ចន អេឡិចដាហ្វី៖ «ថ្ងៃ​នេះ​​២៥​ឆ្នាំ​មុន​ ម្ដាយ​ខ្ញុំ​​ឈឺ​ចាប់​​ទាំង​មាន​​ឈាម​​ចេញ​ពី​​ក្នុង​ខ្លួន,​​ថ្ងៃ​នេះ​​​ខ្ញុំ​ក៏​​ បញ្ចេញ​​ឈាម​​របស់​​ខ្ញុំ​​ដែរ​»​

(ភ្នំពេញ)៖ តារាចសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចដាហ្វី នាឱកាសថ្ងៃទី០៧ ខែកក្ក​ដា ​ឆ្នាំ២០១៦ជាថ្ងៃខួបកំណើតគម្រប់ អាយុ២៥ឆ្នាំនេះ បានចំណាយពេលវេលា របស់​ខ្លួនចូលរួមបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជាការជួយសង្គ្រោះ​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវកា​របញ្ចូលឈាម ជាចាំបាច់។

លោក ចន អេឡិចដាហ្វី បានសរសេរបង្ហោះរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះ២៥ឆ្នាំ​មុន ម្តាយខ្ញុំបាននាំខ្ញុំឲ្យឃើញផែនដី ដ៏ស្រស់ស្អាតមួយនេះ ជាមួយនឹងការឈឺចាប់រាងកាយរបស់គាត់ ហើយក៏មានឈាមចេ​ញ ពីក្នុងខ្លួនគាត់ក៏មាន ប៉ុន្តែមកជាមួយក្តីស្រឡាញ់របស់គាត់ ចំពោះខ្ញុំ (អរគុណម៉ាក់)»។

តារាសម្តែង ចន អេឡិចដាហ្វី បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំក៏បញ្ចេញឈាមរបស់ខ្ញុំដែរ ដោ​យការបរិច្ចាគទៅឲ្យ អ្នកដែលត្រូវការវាបំផុត...។ ខ្ញុំមិនមែនជាអ្នកមាន ហើយខ្ញុំក៏មិនចាំទាល់តែខ្ញុំមានច្រើន បានឲ្យនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យទៅអ្នកដែលខ្វះខាត តាមលទ្ធភាពដែលមាន។ ក្នុងថ្ងៃកំណើតរបស់ខ្ញុំ ជូនពរឲ្យអ្នកម៉ាក់ លោកប៉ា បងប្រុស និងមនុស្សជុំវិញខ្លួនខ្ញុំទាំងអស់ ប្រ​ទះតែសេចក្តីសុខ ជួបតែមនុស្សល្អ សុខភាពល្អ ជោគជ័យក្នុងជីវិត និងមានក្តីស្រឡាញ់កា​ន់តែច្រើន...ញញឹម»។

ជាមួយគ្នានេះ ក្រៅពីការចូលរួមផ្តល់ឈាម ក្នុងឱកាសថ្ងៃខួបកំណើត​ តារាសម្តែង លោក ចន អេឡិច​ដា​ហ្វី ក៏បានធ្វើការអំពា​វនាវ​ស្នើឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរត្រូវចូលរួមបរិច្ចាគ​ឈា​មទាំងអស់​គ្នា ដើម្បីជាការជួយសង្គ្រោះ​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះ និងត្រូវកា​របញ្ចូលឈាម បន្ថែមផងដែរ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងបញ្ហា​ និងរឿងរ៉ាវជុំវិញតារាសិល្បៈនេះ ក្រលេកមកមើលរឿងរ៉ាវមួយផ្សេងទៀត គឺ ភិន សុដាលីស បង្អួតរូបថតពរពោះកាន់តែធំ នៅឆ្នេរសមុទ្រ ខណៈគ្មានស្វាមីនៅក្បែរដូចគេ

ក្នុងមួយរយៈពេលក្រោយនេះ តារាសម្តែង ភិន សុដាលីស បានធ្វើដំណើរកម្សាន្ដយ៉ាងច្រើនទីកន្លែង ខណៈដែល រូបនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដើម្បីព្យាយាមបំបាត់ទុក្ខកង្វល់ ដែលមានក្នុងចិត្ត។

បើក្រឡេកមើលតាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបនេះ តែងបង្ហោះរូបថតជាច្រើនសន្លឹក លាយជាមួយនឹងស្នាមញញឹមរបស់នាង នៅឯមាត់សមុទ្រ។ ចំពោះរូបថតទាំងនោះ ប្រហែលជានាងថត ដើម្បីទុកជាកម្រងអនុស្សាវរីយ៍ មុនពេលនាងសម្រាលកូន ព្រោះខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ នាងនឹងបានឃើញមុខមាត់កូនរបស់នាងហើយ។

ទោះបីជា តារាស្រី ភិន សុដាលីស ព្យាយាមសើច តាមរយៈរូបថត ដែលត្រូវបានបង្ហាញក្នុងបណ្តាញសង្គមក៏ដោយ ក៏អ្នកគាំទ្រនៅតែដឹងថា ស្នាមញញឹមរបស់នាង គឺបង្កប់ទៅដោយភាពទុក្ខសោក ព្រោះគ្មានមនុស្សស្រីណា ដែលអាចសប្បាយចិត្តទៅរួច ពេលដែលគ្មានស្វាមីនៅក្បែរនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្នកគាំទ្រ នៅតែផ្តល់កម្លាំងចិត្តដល់នាង ជាមួយនឹងកូនក្នុងផ្ទៃផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload