ក្រសួង​ព័ត៌មាន សម្រេច «​បិទ​» ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​គោរព​គោរមងា​«​សម្ដេច​» នៅ​ខែ​នេះ​ និពន្ធដោយ : រំដួល ចិត្រា       July-07-2016, 4:38 pm         6

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​ព័ត៌មាន សម្រេច «​បិទ​» ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​គោរព​គោរមងា​«​សម្ដេច​» នៅ​ខែ​នេះ​​ក្រសួង​ព័ត៌មាន បានចេញ​ការព្រមាន​ចុងក្រោយ​ទៅលើ​បណ្ដា​អង្គភាព​សារព័ត៌មាន ដែល​នៅតែ​មិន​ព្រម​គោរព​គោរមងា​«​សម្ដេច​» នៅលើ​សំណេរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន​។ ក្រសួង​សម្រេច​«​បិទ​»​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​គោរព​គោរមងា​«​សម្ដេច​» នៅក្នុង​ខែកក្កដា​នេះ​។​

​បើតាម​សេចក្ដីណែនាំ​ចុះ​ថ្ងៃទី​៦ កក្កដា ក្រសួង​ព័ត៌មាន​នៅតែ​ឃើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​មួយចំនួន​តូច នៅតែ​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​ក្រសួង ដែល​ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ព័ត៌មាន​គោរព​គោរមងារ​ថ្នាក់ដឹកនាំ ។ ក្រសួង​ព័ត៌មាន ពិនិត្យឃើញថា បណ្ដា​អង្គភាព​ទាំងនោះ​នៅតែ​ធ្វើការ​អធិប្បាយ​ផ្ទុយ​ពី​គោលបំណង​ពិតប្រាកដ មាន​លក្ខណៈ​បំពុលបរិយាកាស​សង្គម ប៉ះពាល់​ដល់​សេចក្ដី​ថ្លែ​ថ្នូរ​របស់​ថ្នាក់ដឹកនាំ​ជាតិ ក៏ដូចជា​ប្រពៃណី​វប្បធម៌​ជាតិ ដោយ​ក្រសួង​ព្រមាន​ចុងក្រោយ បើ​អង្គភាព​ទាំងនោះ​នៅតែ​បំពាន​លើ​សេចក្ដីណែនាំ​នេះ ក្រសួង​ព័ត៌មាន​នឹង​ចាត់វិធានការ​តាម​ភារៈកិច្ច និង​សមត្ថកិច្ច​ស្របច្បាប់​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹម​សេង បាន​ឲ្យ​ដឹងថា ផ្លូវច្បាប់​ដែល​ក្រសួង​បានសម្រេច​នេះ គឺ​ការ​«​បិទ​» ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គភាព​សារព័ត៌មាន​ដែល​មិន​គោរព​គោរមងា​«​សម្ដេច​» ។ បើតាម​លោក អ៊ុក គឹម​សេង ក្រសួង​ព័ត៌មាន​នឹង​អនុវត្ត​វិធានការ​ច្បាប់ នៅក្នុង​ខែកក្កដា​នេះ តែ​លោក​មិនទាន់​អាច​បញ្ជាក់​ពេលវេលា​នោះទេ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូបនេះ​បាន​បញ្ជាក់ថា​៖«​យើង​នឹង​បិទ ដោយ​អនុវត្ត​ច្បាប់​ក្នុង​ខែកក្កដា​នេះ ដោយ​យើង​ពិនិត្យ​លើ​កិច្ចសន្យា និង​អាជ្ញារ​ប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​ទាំងនោះ ហើយ​យើង​នឹងមិន​បន្ត​អនុញាតិ​ឲ្យ​ពួកគេ​ដំណើរការ​»​។​

​កន្លង​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្ដីណែនាំ​ដោយ​ទុកពេល​ឲ្យ​អង្គភាព​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ គោរព​គោរមងារ​សម្ដេច នៅក្នុង​សំណេរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន ដោយយោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងមក​។​