West Brom ទិញខ្សែបម្រើស្លាបរបស់ស្កត់ឡែន Matt Phillips

ក្លិប West Bromwich Albion បានបញ្ជាក់ថា ខ្សែបម្រើស្លាបរបស់ស្កត់ឡែន Matt Phillips បានក្លាយជាកីឡាករទីមួយ ផ្ទេរចូលលេងនៅរដូវកាលនេះ ដោយមិនបង្ហាញតម្លៃខ្លួន ប៉ុន្តែត្រូវបានគេជឿថាមានតម្លៃប្រមាណ ៦លានផោន។

Matt-Phillips

Phillips ដែលបានផ្ទេរមកលេងនៅ Queens Park Rangers កាលពីឆ្នាំ ២០១៣ ពីក្លិប Blackpool បានព្រមព្រៀងចុះហត្ថលេខា ៤ឆ្នាំ នឹងមកលេងនៅក្រុមថ្មីនេះ សម្រាប់ការបោះជំរុំហ្វឹកហាត់ មុនបើករដូវកាលនៅប្រទេសអូទ្រីស។

លោក Tony Pulis គ្រូបង្វឹកក្លិបបាននិយាយថា «ពួកយើងរីករាយក្នុងមាន Matty មកដល់។ នេះគឺជាឳកាសដ៏អស្ចារ្យសម្រាប់រូបគេ ដើម្បីបង្ហាញឲ្យគ្រប់គ្នាថា រូបគេក្លាយជាសមាជិករបស់ក្លិប លេងនៅក្នុងលីកកំពូលរបស់ប្រទេសអង់គ្លេសនេះ»៕