កម្លាំងអាវុធហត្ថ​តាមបង្ក្រាប ក្រុមដៃដល់៣នាក់ ដែលជិះម៉ូតូ​តាម​កាប់​បុរស​២នាក់ ​ស្លាប់ និង​របួស​ នៅ​ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ត្រឹមរយះពេល៤ថ្ងៃ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជឹម ឬទ្ធី ជាមេបញ្ជាការ បានបើកប្រតិបត្តិការ តាមចាប់ក្រុមជនដៃដល់ ចំនួន៣នាក់ ក្នុងនោះ២នាក់ ជាជនប្រព្រឹត្ត និងម្នាក់ជាបក្ខពួក (អ្នកទទួលផលចោរកម្ម) ដែលជាប់ពាក់ព័ន្ធ ការជិះម៉ូតូដេញកាប់ប្រហារ ជនរងគ្រោះ២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្រោយផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការតាមបង្ក្រាប និងចាប់ខ្លួនក្រុមបង្កខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលជាអ្នកប្រព្រឹត្តផ្ទាល់នោះទី១ឈ្មោះ សូ សុផុន អាយុ២៥ឆ្នាំ និងទី២ឈ្មោះ លុង សាវុទ្ធី អាយុ២៣ឆ្នាំ និងទី៣ដែលជាបក្ខពួករឿងទទួលផលចោរកម្មនោះមានឈ្មោះ សូ ពុទ្ធវិច្ឆិកា អាយុ២៥ឆ្នាំ។ យ៉ាងណាក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញបាន និងកំពុងតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានករណីកាប់ប្រហារបណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួសម្នាក់។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ស្រុកកំណើត ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួលស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ ទី២ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាង៣០ឆ្នាំ មានស្រុកកំណើត ជាមួយគ្នា។

បើតាមសំដីអ្នកដែលឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារកាណាសីធី លុះមកដល់កន្លែង កើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូC125 ពណ៌ខ្មៅ២គ្រឿង មិនចាំសេរី និងស្លាកលេខមកដល់ ក៏កាប់មកលើ ជនរងគ្រោះពីក្រោយ ចំកញ្ចឹងករបណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀតត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។ សម្រាប់ជនសង្ស័យទាំង៣នាក់ បាននិងកំពុងស្ថិតនៅក្រោមការសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិត្រពាំងកណ្តាល ឃុំមឺនជ័យ ស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ និងម្នាក់ទៀត ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាងសាមសិបឆ្នាំ មានស្រុកកំណើតជាមួយគ្នា (របួសស្រាល) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគ្លិនីកអង្គរ។

បើតាមសំដីអ្នកដែលឃើញហេតុការណ៌បានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួល ក្នុងបំណងមកផ្សារ កាណាសីធី លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ C125 ពណ៌ខ្មៅ ២គ្រឿង មិនចាំសេរី និងស្លាកលេខមកដល់ក៏កាប់មកលើ ជនរងគ្រោះពីក្រោយចំកញ្ចឹង-ក បណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀត ត្រូវខ្នងបណ្តាលឲ្យរបួសស្រាល។

បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ កំពុងសហការជាមួយកម្លាំងការិយាល័យល័យជំនាញ ដើម្បីស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

ក្រោយកើតហេតុ សពត្រូវបានខាងជំនាញចុះមកធ្វើកោសល្យវិច្ច័យ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃពីនៅស្រុកកំនើត៕ 

តែយ៉ាងណាមិញ ក្រុមជនដៃដល់ ក៏ត្រូវបានក្រុមកងរាជអាវុធហត្ថ ឃាត់ខ្លួនបានហើយដោយយោងតាមព័ត៌មានខាងលើ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត