ស្អែក​នេះ​លោក Kim Hyun-joong និង​អតីត​មិត្តស្រី​នាង Choi នឹង​ប្រឈមមុខគ្នា​នៅ​តុលាកា​ម្ដងទៀត​

6 Videos


កាលពីពេលថ្មីៗនេះតារាសម្ដែងសមាជិកក្រុម F4 កូរ៉េក្នុងរឿងភាគ «កន្លង់ចោមផ្កា» ឬ «Boys Over Flowers» លោក Kim Hyun-joong បានសម្រេចចិត្តដាក់ពាក្យប្ដឹងបន្តទៅកាន់អតីតមិត្តស្រីរបស់ខ្លួននាង Choi ម្ដងទៀតដោយមិនសុខចិត្តព្រោះនាងត្រូវបានតុលាកាត់ក្ដីឲ្យគ្មានទោសអ្វីទាំងអស់សម្រាប់ពាក្យរបស់លោក Kim Hyun-joong ដែលបានចោទពីបទបរិហាកេរ្តិ៍ និង បំភ្លើសការពិត ។

P9

ស្អែក​នេះ​លោក Kim Hyun-joong និង​អតីត​មិត្តស្រី​នាង Choi នឹង​ប្រឈមមុខគ្នា​នៅ​តុលាកា​ម្ដងទៀត​

ទោះជាយ៉ាងណាក្ដីចំពោះពាក្យបណ្ដឹងរបស់ Choi ដែលជាអតីតមិត្តស្រីរបស់តារាសម្ដែងប្រុសខាងលើនេះនៅមិនទាន់អស់សុពលភាពនៅឡើយ ដោយថ្ងៃទី ០៨ ខែ កក្កដា ស្អែកនេះតម្រូវឲ្យភាគីលោក Kim Hyun-joong និង នាង Choi ឡើងសាលតុលាកាម្ដងទៀត ហើយក្នុងកំឡុងពេលនេះដែរលោក Kim Hyun-joong ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីកាតព្វកិច្ចយោធាមួយរយៈពេលដើម្បីដោះស្រាយរឿងក្ដីនេះ ។ នៅក្នុងលើកនេះលោក Kim Hyun-joong ត្រូវបង់ជំងឺចិត្តទៅឲ្យអតីតមិត្តស្រីរបស់លោកជាទឹកប្រាក់ចំនួន ១.៤ លានដុល្លារអាមេរិក បើសិនជាលោកចាញ់ក្ដី ។ យោងតាមសម្ដីមេធាវីរបស់លោក Kim Hyun-joong ឈ្មោះ លោក Lee Jae Man បានឲ្យដឹងថា សម្រាប់ស្អែកនេះនៅវេលាម៉ោង ១០ ព្រឹកនឹងមានការសួរចម្លើយជាលក្ខណៈបុគ្គល ហើយម៉ោង ២ រសៀលភាគីទាំងពីរ លោក Kim Hyun-joong និង នាង Choi នឹងប្រឈមមុខដាក់គ្នាលើឆាកសវនាការ ។ តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ចំពោះពាក្យបណ្ដឹងថ្មីដែលលោក Kim Hyun-joong នឹងប្ដឹងទៅអតីតមិត្តស្រីរបស់លោកនាពេលខាងមុខនេះលោក Kim Hyun-joong មិនបានផ្លាស់ប្ដូរមេធាវីឡើយ ប៉ុន្តែលោកនឹងយកមេធាវីម្នាក់ទៀតដើម្បីងាយស្រួលពិភាក្សាគ្នាជាងនេះ ។

គួរបញ្ជាក់ដែរថា សម្រាប់រឿងក្ដីរវាងលោក Kim Hyun-joong និង អតីតមិត្តស្រីនាង Choi នៅមិនទាន់ដាច់ស្រឡះនៅឡើយទេ ទោះបីជាស្អែកនេះតុលាការសម្រេចឲ្យនាង Choi ឈ្នះក្ដីម្ដងទៀតយ៉ាងណាក្ដី ក៏លោក Kim Hyun-joong នៅតែដាក់ពាក្យប្ដឹងឧទរណ៍ទៅនាង Choi បន្តទៀតដែរ ៕ (ប្រភព៖ អលខេប៉ប) កុសល