តើ​សក់ស្កូវ​មុន​អាយុ​បណ្តាលមកពី​មូលហេតុ​អ្វី​?

យើង ម្នាក់ៗពិតជាដឹងហើយថា សម្រស់និងសុខភាពជារឿងរ៉ាវយ៉ាងសំខាន់នៅក្នុងជីវិត ហើយមនុស្សទូទៅមិនគួរមើលរំលងលើចំណុចនេះដាច់ខាត។ ពេលមនុស្សផ្លាស់ប្តូរវ័យឈានដល់៣០ឆ្នាំ នោះរូបរាងកាយ និងសម្ផស្សក៏ចាប់ផ្តើមផ្លាស់ប្តូរ ទៅតាមពេលវេលាដែរ អ្នកខ្លះចាប់ផ្តើមមានស្នាមជ្រៀវជ្រួញ ស្បែកគ្រឿមស្វិត ឬសក់ចាប់ផ្តើមស្កូវ និងជ្រុះជាបណ្តើរៗ។ ដោយឡែកយុវវ័យមួយចំនួនក៏មានសក់ស្កូវទាំងវ័យក្មេងដែរ តើចំណុចនេះបណ្តាលមកពីមូលហេតុអ្វីទៅ?

តើ​សក់ស្កូវ​មុន​អាយុ​បណ្តាលមកពី​មូលហេតុ​អ្វី​?

ខាងក្រោមនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិតធាសុវណ្ណពិទូរ្យ អ្នកជំនាញខាងសើស្បែកនៅបន្ទប់ពិគ្រោះព្យាបាលសុខុមមានប្រសាសន៍ថា មូលហេតុសក់ស្កូវមានពីរប្រភេទគឺស្កូវតាមធម្មជាតិពោលគឺតាមវ័យនិងសក់ស្កូវមុនអាយុ។ចំពោះសក់ស្កូវធម្មតាទៅតាមវ័យ ជាទូទៅសម្រាប់ជនជាតិអាស៊ីគឺចាប់ពីអាយុ៣០ឆ្នាំឡើងទៅ ដោយឡែកចំពោះសក់ស្កូវមុនអាយុគឺសំដៅកើតឡើងលើយុវវ័យនិងកុមារ។លោកវេជ្ជបណ្ឌិតបានពន្យល់ពីមូលហេតុនាំឲ្យកើតសក់ស្កូវមុនអាយុថា ៖”សក់ស្កូវមុនអាយុគឺជាសញ្ញាណប្រាប់ថា យើងអាចមានជំងឺមួយចំនួនដូចជាជំងឺពកក កង្វះវីតាមីនB១២ ងាប់កោសិកាចិញ្ចឹមគល់សក់ការជក់បារី បញ្ហាស្មុគស្មាញ និងដោយសារតំណពូជ”។

លោកបានលើកឡើងទៀតថា អ្នកដែលមានសក់ស្កូវមុនអាយុអាចនឹងព្យាបាលជា ក៏ប៉ុន្តែការព្យាបាលត្រូវយោងតាមបញ្ហាជំងឺដែលពាក់ព័ន្ធ។សម្រាប់អ្នកជំនាញខាងសើស្បែករូបនេះបានបញ្ជាក់បន្ថែមថា លើកលែងតែសក់ស្កូវដែលកើតឡើងដោយសារតំណពូជទេដែលមិនអាចព្យាបាលជា។ ក៏ប៉ុន្តែប្រសិនគេមានសក់ស្កូវដែលបណ្តាលមកពីកង្វះវីតាមីនB១២ នោះងាយនឹងព្យាបាលទេ ព្រោះការព្យាបាលនេះមានច្រើនហើយធូរថ្លៃទៀត។ដោយឡែកការព្យាបាលសក់ស្កូវមុនអាយុអាចបណ្តាលមកពីមានមូលហេតុផ្សេងៗ ទៀត ទាមទារការវិភាគ ការព្យាបាលយូរនិងចំណាយអស់ថវិកាច្រើន។ ហេតុនេះយុវវ័យខ្លះមិនបានដឹងពីមូលហេតុនោះទេ ហើយពួកគេបែរជានាំគ្នាជ្រើសរើសយកការលាបពណ៌សក់មកបិទបាំង។ចំពោះ ការធ្វើបែបនេះវេជ្ជបណ្ឌិតបានបកស្រាយថា ការប្រើប្រាស់ឬលាបមិនត្រូវតាមបទដ្ឋានហើយថ្នាំពណ៌នោះគ្មានគុណភាព វាអាចនឹងប៉ះពាល់ដល់សុខភាពស្បែកក្បាលនិងសក់ថែមទៀតផង ហើយក៏បណ្តាលឲ្យរលាកឬរោគផ្សិតស្បែកក្បាល និងមានអង្គែកើតឡើងពេញក្បាល៕

ប្រភព៖ iknow

  • តើ​សក់ស្កូវ​មុន​អាយុ​បណ្តាលមកពី​មូលហេតុ​អ្វី​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:សុខភាព
Tags: