ខួរក្បាលរបស់អ្នកកើតរោគផ្លូវចិត្ត

ខួរក្បាលរបស់អ្នកកើតរោគផ្លូវចិត្ត

ខួរក្បាលមនុស្សធ្វើការដូចនាឡិកាតាម Daily mail ការសិក្សាថ្មីមួយនៅអាមេរិក បានរកឃើញថា អ្នកមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះ នាឡិកាជីវសាស្ត្ររបស់ខួរក្បាលបានត្រូវបំផ្លាញ ។ ខួរក្បាលមនុស្សមានសកម្មភាពដូចទៅនឹងនាឡិកាមួយរក្សានូវបណ្តាកោសិកាធ្វើសកម្មភាពស៊ីសង្វាក់គ្នាស្របជាមួយពិភពខាងក្រៅ ហើយវាកំណត់ទៅលើការបរិភោគឆ្ងាញ់ពិសារ ការលង់ដំណេក និងស្ថានភាពចិត្តសាស្ត្រ ។ការសិក្សាថ្មីនេះទើបរកឃើញថា ខួរក្បាលអ្នកកើតរោគផ្លូវចិត្តធ្ងន់ធ្ងរនោះ នាឡិកានេះបានត្រូវបំផ្លាញ ។

ការសិក្សាទើបត្រូវបានប្រកាសផ្សាយលើទស្សនាវដ្តី Proceedings of the National Academy of Sciences sau បន្ទាប់ពីគេពិនិត្យស្រាវជ្រាវភាពខុសប្លែកគ្នារវាងអ្នកកើតជំងឺនោះ នឹងអ្នកធម្មតា ។ក្រុមស្រាវជ្រាវបានរកឃើញថា ហ្សែនជាច្រើននៅតាមតំបន់ផ្សេងៗពីគ្នា ក្នុងខួរក្បាលក៏មានសង្វាក់ប្រចាំថ្ងៃរបស់វាដែរ ។ខួរក្បាលមនុស្សធម្មតា ទម្រង់សកម្មភាពរបស់ហ្សែនពិសេសដល់ថ្នាក់អ្នកស្រាវជ្រាវអាចផ្អែកលើនោះ ដើម្បីគណនាពេលវេលាស្លាប់របស់មនុស្សបាន ។

ខួរក្បាលរបស់អ្នកកើតរោគផ្លូវចិត្តធ្ងន់ធ្ងរ នាឡិកាជីវសាស្ត្ររបស់ខួរក្បាលបានត្រូវបំផ្លាញ ទម្រង់សកម្មភាពពេលថ្ងៃនិងយប់របស់ហ្សែនបានដើរបញ្ច្រាស់អស់ ។បណ្ឌិត Jun Li នៅមហាវិទ្យាល័យហ្សែនមនុស្ស នៃសកលវិទ្យាល័យ Michigan (អាមេរិក) រួមនឹងសហការី បានសិក្សាហ្សែនចំនួន ១២.០០០ ពីតំបន់៦ផ្សេងៗគ្នារបស់សំណុំខួរក្បាលដែលគ្មានរោគផ្លូវចិត្ត ។ព័ត៌មាននេះ ជួយដល់អ្នកស្រាវជ្រាវយល់បានច្បាស់ជាងមុនអំពីសកម្មភាពខុសៗគ្នារវាងហ្សែន នៅខណៈពេលផ្សេងៗពីគ្នា ក្នុង១ថ្ងៃៗ ។ ពេលគេសិក្សាលើខួរក្បាលអ្នកកើតរោគផ្លូវចិត្តនោះ នាឡិកាជីវសាស្ត្ររបស់ពួកគេស្ទើរតែខុសប្លែកទាំងស្រុងថែមទាំងច្របល់គ្នារវាងយប់ និងថ្ងៃ ៕

ប្រភព៖ iknow

  • ខួរក្បាលរបស់អ្នកកើតរោគផ្លូវចិត្ត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:សុខភាព
Tags: