រថយន្ត​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ របួសធ្ងន់ ៣ នាក់​

6 Videos


កាលពីម៉ោង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៥-៩៦ ត្រង់ចំណុចភូមិចំការចេក ឃុំពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានរថយន្តមួយគ្រឿងម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-0935 បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់នៅនឹងកន្លែងតែម្តង ។

P9

រថយន្ត​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ របួសធ្ងន់ ៣ នាក់​
រថយន្ត​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ របួសធ្ងន់ ៣ នាក់​

បើតាមអ្នកឃើញហេតុការណ៍នោះបានឲ្យដឹងថា រថយន្តនោះបើកបរដោយបុរសម្នាក់មានឈ្មោះ ខ្មៅ បានរេចង្គូតធ្លាក់ផ្លូវខាងឆ្វេងដៃ ទៅបុកដើមឈើជាច្រើនកន្លែង បណ្តាលឱ្យអ្នកជិះក្នុងរថយន្តស្លាប់ពីរនាក់ដែលជនរងគ្រោះទី ១ ឈ្មោះ អ៊ីន ភេទប្រុសអាយុ ៣៨ ឆ្នាំស្លាប់ជនរងគ្រោះទី ២ ឈ្មោះស៊ីញ ភេទប្រុសអាយុ ៣៤ ឆ្នាំស្លាប់ទាំង ២ នាក់មិនទាន់ដឹងទីលំនៅ ។ ទី ៣ ឈ្មោះ រ័ត្ន សុផា ភេទប្រុសអាយុ ៣៧ ឆ្នាំនៅសង្កាត់ស្រះចក ខ័ណ្ឌដូនពេញរបួសធ្ងន់ ទី ៤ ឈ្មោះ តើភេទស្រីអាយុ ២៤ ឆ្នាំមិនដឹងទីលំនៅរបួសធ្ងន់និងទី ៥ ភេទប្រុសមិនស្គាល់ឈ្មោះរបួសធ្ងន់ ។

រថយន្ត​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ របួសធ្ងន់ ៣ នាក់​

ឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរគ្មានសល់ ហើយអ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល ៕

                                                                                  សុថាត់

រថយន្ត​បើក​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បណ្តាល​ឲ្យ​មនុស្ស ២ នាក់​ស្លាប់ របួសធ្ងន់ ៣ នាក់​